ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

44

ក្រុងសៀមរាប: អធិការដ្ឋាននគរបាលក្រុងសៀមរាប នៅថ្ងៃទី 2 ខែសីហានេះ បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ នឹងចម្លើយសារភាពរបស់ជនសង្ស័យ រួមជាមួយវត្ថុតាងម៉ូតូរបស់ជនរងគ្រោះ ដែលដកហូតបានមកវិញ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគបាលក្រុងសៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី 2សីហានេះ។

​កាលពីថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៩វេលា ម៉ោង០៦:៣០នាទីព្រឹកនៅចំណុចក្រុមទី១២ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប មានករណីអំពើ លួច( លួចម៉ូតូ )បង្កឡើងដោយជនសង្ស័យមិនស្គាល់ អត្តសញ្ញណ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដា ក្លិចពណ៌ស សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខបាត់ដំបង ១AE-៨៩៩៨ លេខតួ៥៥៦៥១៧៦ លេខម៉ាស៊ីន ០១៦៥១៧៦របស់ ជនរងគ្រោះ ឈ្មោះ ភ ច រ ភេទស្រី អាយុ៤០ឆ្នាំរស់នៅភូមិកើតហេតុខាងលើ ។

ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បន្ទាប់មកនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង២២:០០នាទីយប់ កម្លាំងនគរបាល ការិយាល័យ ចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះរឹតបន្តឹងច្បាប់ ចរាចរណ៍ ផ្លូវគោក នៅចំណុចគោលដៅខាងលិចក្បែរ ក្បាលស្ពានថ្មព្រះរាជដំណាក់ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ហើយក៏មាន ជនសង្ស័យឈ្មោះ លី ចាក ហៅ(ង្វៀង យ៉ាំងហុង ឬអាតាំងលី) ភេទប្រុស អាយុ អាយុ៤៥ឆ្នាំមានទីលំនៅមិនពិតប្រាកដ បានជិះម៉ូតូខាងលើ មកដល់ចំណុចត្រួតពិនិត្យ ក៏ទុកម៉ូតូនោះចោល រួចរត់គេចខ្លួន តែត្រូវកម្លាំងនគរបាលចរាចរណ៍ ឃាត់ខ្លួនហើយប្រគល់ អោយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីធ្វើ តេស្តរកសារធាតុញៀន និងថែមទាំងស្វែងរកម្ចាស់ម៉ូតូ ដែលជន សង្ស័យជិះ ក្រោយពីធ្វើតេស្តរួច ជនសង្ស័យមានផ្ទុកសារធាតុញៀនខុសច្បាប់ (វិជ្ជមាន) ហើយម៉ូតូដែលជនសង្ស័យជិះនោះ យើងបានស្រាវជ្រាវរកឃើញពាក្យបណ្តឹងផងដែរ ។

បន្ទាប់មកនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ អធិការរងនៃអធិការដ្ឋាននគបាលក្រុងសៀមរាប បានសហការណ៍ជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នាំជនសង្ស័យខាងលើនេះ មកសួរនាំ ទើបដឹងថាជនសង្ស័យខាងលើ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយជនសង្ស័យ រូបនេះក៏ធ្លាប់ជាប់ពន្ធនាគារ ជាច្រើនលើក ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន និងអំពើលួចផងដែរ។​

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ នឹងចម្លើយសារភាពរបស់ជនសង្ស័យ រួមជាមួយវត្ថុតាងម៉ូតូរបស់ជនរងគ្រោះ ដែលដកហូតបានមកវិញ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគបាលក្រុងសៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ចំណែកម៉ូតូដែលដកហូតបានមកវិញ ដោយមានការឯកភាព ពី លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េតស្នងការរងទទួលផែនព្រហ្មទណ្ឌ ក៏ដូចជាលោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ម៉ូតូខាងលើនេះ ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌយើង បានធ្វើការប្រគល់ ទទួល ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញហើយ៕

អត្ថបទដែលជាប់ទាក់ទង