ប្តីស្រែកយំបោកខ្លួនដូចអក ពេលឃេីញប្រពន្ធរកស៊ីកោសជប់ ដេករួមរក្សជាមួយភ្ញៀវ
ភ្នំពេញ ៖ បុរសម្នាក់បានស្រែកយំ បោកខ្លួននៅមុខហាង ម៉ាស្សាកោសជប់៥៩ ពេលបានមកឃេីញប្រពន្ធរបស់ខ្លួន កំពុងឡេីងឋានសួគ៌ ជាមួយភ្ញៀវ ដែលមករកសេវាម៉ាស្សា ។
ទីតាំងហាងម៉ាស្សាយីហោ ម៉ាស្សាកោសជប់៥៩ នៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ ។
បុរសនេះ ឈ្មោះ អុល ពេជ្រ អាយុ២៨ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងប្រពន្ធឈ្មោះ ស្រី និច អាយុ២៣ឆ្នាំ មុខរបរបម្រើសេវាម៉ាស្សាកោសជប់ នៅ ទីតាំងកេីតហេតុនេះ ។ អ្នកទាំងពីរនាក់មាន កូនពីរនាក់នៅក្នុងបន្ទុក កូនបងអាយុ៤ឆ្នាំ និងកូនប្អូនទើបតែអាយុបានបួនខែប៉ុណ្ណោះ ។
បុរសអភ័ព្វ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ដោយសារជីវភាពខ្វះខាត ប្រពន្ធបានសុំមកធ្វេីជានារីម៉ាស្សាកោសជប់ ដេីម្បីរកកម្រៃបន្ថែមចិញ្ចឹមគ្រួសារ ចំណែករូបគាត់រត់កង់បី ។ នៅមុនពេលកេីតហេតុ រូបគាត់បានមកពីរត់កង់បី ហេីយបានចូលមកទីតាំងម៉ាស្សា ដែលជាកន្លែងប្រពន្ធធ្វេីការ ដេីម្បីយកលុយឲ្យប្រពន្ធទុក នៅពេលមកដល់មិនឃេីញ នៅជាន់ក្រោម ទេីបគាត់ឡេីងទៅបន្ទប់ជាន់ទី២ បើកបង្អួចមើលភ្លាម ស្រាប់តែឃើញប្រពន្ធកំពុងតែរួមរ័កជាមួយភ្ញៀវ ធ្វើឲ្យគាត់ចង់គាំងបេះដូងស្លាប់។
ក្រោមការសួរនាំ និងមានការសម្របសម្រួល ពីសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី២ បុរសជាប្តី មិនបានប្តឹងផ្តល់ប្រពន្ធនោះទេ គ្រាន់តែចង់ឲ្យប្រពន្ធឈប់ធ្វើបែប នេះទៀត៕