ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ិនធើណិត ប្រភេទ Game Online មួយកន្លែងនៅក្រុងសៀមរាប

286

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង​១៦ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងការិយា​ល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរ​បាលខេត្តសៀមរាប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក រៀម ច័ន្ទម្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្រ្កាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ិនធើណិត ជា ប្រភេទ Game Online មួយកន្លែងដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៧ ផ្លូវ៨ បុរី​ដឹព្រីមៀភែលេស ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន​០៧នាក់ ជាជនជាតិចិន រួមនឹងវត្ថុតាងមួយចំនួនដូចជាកុំព្យូទ័រយួដៃ ចំនួន ០៥គ្រឿង , ទូរស័ព្ទដៃ ចំនួន ១៥គ្រឿង , ម៉ូដឹម wifi ចំនួន០៣គ្រឿង , ស៊ីមកាត មួយចំនួន រួមនឹងវត្ថុតាងសម្ភារៈមួយចំនួនទៀត ។

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងទៀតថា ជនសង្ស័យទាំង០៧នាក់នោះ មានឈ្មោះ ៖ ១- ឈ្មោះ ZHU QINZE ភេទប្រុស កើតថ្ងៃទី១១-០៣-១៩៨៨ កាន់លិខិតឆ្លងដែន​លេខEG​៥១៣៩៣០៦ , ២- ឈ្មោះ NIU WENPENG ភេទប្រុស កើតថ្ងៃទី១៩-០៤-១៩៩២ កាន់លិខិតឆ្លងដែនលេខ EG៦៨៤៦៦១៦ , ៣- ឈ្មោះ FENG GUIWEI ភេទប្រុស កើតថ្ងៃទី២២-១២-១៩៩០ កាន់លិខិតឆ្លងដែនលេខEG៣០០៩០៩៦ , ៤- ឈ្មោះ HU JIASONG ភេទប្រុស កើតថ្ងៃទី១៧-០៨-១៩៩៦ កាន់លិខិតឆ្លងដែនលេខ EG៤២៥១២៨៤ , ៥- ឈ្មោះ WU ZHAN ភេទប្រុស កើតថ្ងៃទី​៣០-០៦-១៩៩០ កាន់លិខិតឆ្លងដែនលេខEF៩៤១៣៩៨២ , ៦- ឈ្មោះ GUO YONGQIANG ភេទប្រុស កើតថ្ងៃទី២០-០៤-១៩៩៣ មិនមានលិខិតឆ្លងដែនជាប់ខ្លួន និង៧- ឈ្មោះ OU KUNPING ភេទប្រុស កើតថ្ងៃទី២៤-០២-១៩៧៨ មិនមានលិខិតឆ្លងដែនជាប់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់នេះ កំពុងសាកសួរនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ៕

អត្ថបទដែលជាប់ទាក់ទង