ដើមឈើដួលរលំកាត់ទទឹងផ្លូវជាច្រើនកន្លែង ក្នុងស្រុកត្បែងមានជ័យមន្ទីរសាធារណការខេត្តព្រះវិហារបានកាត់សម្អាតចេញរួចរាល់
ខេត្តព្រះវិហារ៖ក្រោយពីមានភ្លៀងរួមជាមួយខ្យល់កន្រ្តាក់យ៉ាងខ្លាំងនោះបានធ្វើអោយដើមឈើដួលរលំកាត់ទទឹងផ្លូវជាច្រើនកន្លែងនៅក្នុងស្រុកត្បែងមានជ័យហើយនៅថ្ងៃទី០១ខែសីហាឆ្នាំ២០១៩នេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានកាត់សម្អាតយកចេញរួចរាល់ហើយដើម្បីសម្រួលចរាចរណ៍អោយប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួល។
មន្ត្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថានៅព្រឹកថ្ងៃព្រហស្បតិ៍១កើតខែស្រាពណ៍ឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី០១ខែសីហាឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ៦២មានករណីដួលរលំដើមឈើកាត់ទទឹងផ្លូវជាច្រើនកន្លែងនៅចន្លោះគីឡូម៉ែត្រ១៣៦+០០០ដល់គីឡូម៉ែត្រ១៤១+០០០ដែលស្ថិតក្នុងស្រុកត្បែងមានជ័យខេត្តព្រះវិហារបណ្តាលមកពីភ្លៀងរួមជាមួយខ្យល់កន្រ្តាក់។នៅពេលនេះក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានកាត់សម្អាតចេញរួចរាល់ជាស្ថាពរហើយដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរជាធម្មតាឡើងវិញ៕