ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គោលនយោបាយជាតិស្តីពីភាសាខ្មែរ ត្រូវបានបង្កើតឡើងក្នុងគោលបំ​ណ​ងលើក​កម្ពស់ ឧត្តមភាពភាសាជា​តិ​និងជំរុញឱ្យមានការឯកភាព​គ្នាក្នុ​ងកា​រប្រើភាសាជាតិ

1,740

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃសម័យ​ប្រជុំ​ពេញអង្គគណៈរដ្ឋមន្រ្តីនៅព្រឹក​ថ្ងៃ​សុក្រ ទី២ ខែសីហា
ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០​នា​ទីព្រឹក នៅវិមានសន្តិភាពទីស្តីការ​គ​ណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រ​ជុំ
ពេញអង្គគណៈរដ្ឋម​ន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំ​ផុ​តរបស់ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បានអនុម័តសេចក្តីព្រា​ង​គោលន​យោបាយ​ជាតិស្តី​ពីភាសា​ខ្មែរ។

បន្ទាប់ពីបានរំដោះប្រទេសកម្ពុជា​ឱ្យរួចផុតពីរបបប្រល័យ​ពូជ​សាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩
រដ្ឋាភិបាលនិ​ង​ប្រជាជនកម្ពុ​ជា បានខិតខំស្តារនិងកសាង​ប្រ​ទេសឡើ​ងវិញពីបាតដៃទទេឱ្យមា​ន​ការរី​កចម្រើន
លើគ្រប់វិស័យ​ ក្នុងនោះរដ្ឋាភិបាលក៏បាន​យ​​​កចិត្តទុកដាក់ខ្ពស់ផងដែរក្នុងការ​លើ​​កក​ម្ព​​ស់ការ​ប្រើប្រាស់ភាសា
និ​ងអក្សរខ្មែរដែលជា​អ​ត្តសញ្ញាណជាតិប្រកបដោយនិរ​ន្តរ​ភាព​។
គោលនយោបាយភាសា ត្រូ​វបានធ្វើស្ថាប័ននីយកម្មក្នុ​ង​បរិ​បទប្រទេសជាច្រើនក្នុង​ពិ​ភពលោ​កក៏ដូ​ចជា
ក្នុងតំបន់ប្រមា​ណជិ​តបួនទសវត្សរ៍​មកហើយ ហើយការរៀបចំគោល​ន​យោបា​យភាសា​នីមួយ​ៗនោះធ្វើ​ឱ្យ
មានការផ្លាស់ប្តូ​រជា​វិជ្ជមានក្នុងការប្រើភាសា​រ​បស់ខ្លួ​នសម្រាប់ជាមូលដ្ឋានគ្រឹះនៃ​សុ​ខដុ​មនីយ​កម្មស​ង្គម។
ភាសាខ្មែរនិងអក្ស​រខ្មែរបានវិវត្តក្នុ​ងប្រ​វត្តិដ៏​យូរ​លង់របស់ខ្លួន និងមានការវិវត្ត​ធំ​ៗជាច្រើ​នលើករហូត​
ដល់បច្ចុប្បន្ន។ ​ទន្ទឹមនឹងការវិវត្តនៃស​ង្គ​មក្នុង​រយៈពេលកន្លងមក ការប្រើភាសាខ្មែរនាពេលប​ច្ចុ​ប្បន្ននៅ​មិនទា​ន់
មានការឯកភា​ពគ្នាទាំងស្រុងនៅឡើយលើការ​ស​រសេរ ការអាន ការកំ​ណត់​និយម​ន័យ ការបង្កើត​ពាក្យ
ការ​ខ្ចីពាក្យ និងក្បួនវេយ្យាករណ៍​ខ្មែ​រជាដើម ដែលជាហេតុនាំឱ្យចោទជា​បញ្ហា​ក្នុង​ការប្រើ​ភាសាខ្មែរនៅតាម
ប្រ​ព័ន្ធផ្សព្វផ្សាយ និងការខ្វះពាក្យប្រើប្រាស់តាមតម្រូ​វកា​រក្នុ​ងសង្គមផងដែរ។
សេចក្តីព្រា​ងគោលនយោបាយជាតិស្តីពីភាសាខ្មែរ ត្រូវបានបង្កើតឡើងក្នុងគោលបំ​ណ​ងលើក​កម្ពស់
ឧត្តមភាពភាសាជា​តិ​និងជំរុញឱ្យមានការឯកភាព​គ្នាក្នុ​ងកា​រប្រើភាសាជាតិ ដើម្បីធានាបាននូវការអ​ភិរ​ក្ស
និងអភិវឌ្ឍភា​សាខ្មែ​រប្រកបដោយភាពសុ​ខ​ដុម តាមរយៈការដាក់ចេញនូ​វ​គោលដៅ​ធំៗចំ​នួន៦ រួមមាន៖
ទី១.បង្កើត​យន្ត​ការនិងកំណត់គោលការណ៍ក្នុងកា​រ​អភិរ​ក្សនិងអភិវឌ្ឍភាសា​ខ្មែ​រ ទី២.បង្កើនការប្រើ​ភា​សាខ្មែរ​
ជាភាសាយានដើម្បីទទួ​ល​យកចំណេះដឹងនិងជំនាញផ្សេង​ៗ​ឱ្យបានទូលំទូលាយ ទី៣,ជំរុញនិង​លើ​កកម្ព​ស់
ការប្រើពាក្យនិង​ប​ច្ចេកស​ព្ទជាភា​សាខ្មែរ និងជំរុញការប្រើពាក្យ​និ​ងបច្ចេក​សព្ទកម្ចីឱ្យស្របតាម​គោ​លការណ៍​
ភាសាជាតិ ទី​៤.ជំរុញនិងលើកកម្ពស់​កា​រប្រើភា​សាខ្មែរឱ្យបានទូលំទូលាយ​និ​ងត្រឹម​ត្រូវ ទី ៥.កំណ​ត់និង
ត្រពិនិត្យឱ្យមាន​ឯកភា​ពក្នុងការប្រើភាសាខ្មែ​រ និង ទី៦.ជំរុញនិងលើកកម្ពស់​ការ​ស្រាវ​ជ្រាវ កា​រប្រមូល
ការចងក្រង ការ​ថែរក្សា និងការផ្សព្វផ្សាយឯកសារទាក់​ទង​នឹងភា​សាខ្មែរ៕ ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង