ផ្ទុះគ្រាប់បែក៦កន្លែងនៅក្រុងបាងកក ស្របពេលប្រជុំអាស៊ាន
ថៃ៖ ផ្ទុះគ្រាប់បែកចំនួន៦គ្រាប់នៅកន្លែងផ្សេងៗគ្នានៅ កណ្តាលទីក្រុងបាងកកប្រទេសថៃ នាថ្ងៃសុក្រទី២សីហានេះស្របពេលដែលថ្នាក់ដឹកនាំអាស៊ានកំពុងតែប្រជុំ ហើយក៏មានមន្ត្រីជាន់ខ្ពស់ពី ចិន អាមេរិក និង រុស្ស៊ីចូលរួមផងនោះ។
ហេតុការណ៍នេះ បណ្តាលឱ្យប្រជាពលរដ្ឋថៃចំនួន៤នាក់រងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ នេះបើតាមព័ត៌មានចុះផ្សាយបាងកកប៉ុស្តិ៍។