ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់គុនខ្មែរត្រៀមប្រកួតរក អ្នកខ្លាំងសម្រាប់ស៊ីហ្គេម

60

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានកំណត់ពី ឈ្មោះអ្នកប្រដាល់ខ្លាំងៗរួចហើយ ដើម្បីប្រជែងគ្នាយកកៅអីសម្រាប់ ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសហ្វីលីពីននាចុងឆ្នាំនេះ ។
ស៊ីហ្គេមលើកនេះក្រៅពីប្រដាល់ដែលគេដាក់ឈ្មោះថាមួយ(Muay)ដែលគេសំដៅលើក្បាច់ប្រដាល់របស់ថៃ ដែលខ្មែរយើងហៅថាគុនខ្មែរនោះ គឺនៅប្រភេទកីឡាប្រយុទ្ធមួយទៀតដែលគេហៅថាKick Boxing ។ Kick Boxing គឺជាប្រភេទកីឡាប្រយុទ្ធដែលវ៉ៃស្រដៀងគ្នាជាមួយក្បាច់ប្រដាល់សេរី ឬគុនខ្មែរដែរតែប្រភេទកីឡានេះគេ
ប្រើតែកណ្ដាប់ដៃ ប្ើជើងទាត់ និងប្រើជង្គង់តែមិនឲ្យអោបដើម្បីប្រើជង្គង់ទេ តែគេអាចអោបក្នុងរយៈពេលខ្លីបំ
ផុតហើយច្រានចេញភ្លាម ។
Kick Boxing វ៉ៃតែ៣ទឹកប៉ុណ្ណោះ ។លោកឩត្តមសេនីយ៍ឯកតែម ម៉ឺនមានជំនឿចិត្តថាប្រភេទកីឡានេះ
កម្ពុជាមានសង្ឃឹមដណ្ដើមបានមេដាយ ។ ទោះបីមានការហាមឃាត់មិនឪ្យប្រើកែងក៏ពិតមែនតែអ្នកប្រយុទ្ធគុន
​ខ្មែររបស់កម្ពុជាអាចវ៉ៃបានហើយការមិនឲ្យប្រើកែងបែបនេះ កម្ពុជាកាន់តែហ៊ានក្នុងការប្រកួតទៀតផង ។
​ លោកឩត្តមសេនីយ៍ឯក។ប្រធានសហព័ន្ធបាន អះអាងថាសម្រាប់ Kick Boxing នេះលោកបានត្រៀមចំនួន៦ប្រភេទ ទម្ងន់សម្រាប់ទៅចូលរួមប្រកួត ។មួយប្រភេទទម្ងន់លោកត្រៀម២នាក់ ដើម្បីឲ្យគេហ្វឹកហាត់បន្ទាប់មក លោកនឹងឪ្យពួកគេប្រកួតគ្នាដោយមួយ ប្រភេទទម្ងន់យកតែម្នាក់ប៉ុណ្ណោះ ។ នរណាឈ្នះគឺជាអ្នកបានទៅ
ចូលរួមប្រកួតកីឡាស៊ីហ្គេមនាចុងឆ្នាំនេះ ។
ចំពោះប្រដាល់គុនខ្មែរលោកត្រៀមចំនួន៥ប្រភេទ ទម្ងន់ដែរសម្រាប់ទៅចូលរួមស៊ីហ្គេមដោយ មួយប្រភេទទម្ងន់យកនាក់ដើម្បីប្រកួតគ្នាចុងក្រោយ ។អ្នកឈ្នះបានទៅឯអ្នកចាញ់នៅចាំសម្បុក ។កាលស៊ីហ្គេម
​លើកទី២៩ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីប្រដាល់គុនខ្មែ រដណ្ដើមបានមេដាយមាស ប្រាក់ និង សំរិទ្ធ​។លើកនេះ
​ កម្ពុជាមានជំនឿចិត្តថានឹងរកបានមរដាយទៀតជាមិនខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង