រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សា ដោះស្រាយករណីទំនាស់ដី
នារសៀលថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា ដោះស្រាយករណីទំនាស់ដីធ្លីផ្សេងៗ ដែលមានក្នុងនៅខេត្ត។
កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម : ពិភាក្សាលើសំណើ សុំគោលការណ៍ស្ដីពីករណី សំណើសុំចេញប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ ជា យុត្តាធិការ លើក្បាលដីលេខ ១៨ ០១០៣០១-០៥០៣ ស្ថិតនៅភូមិ១ សង្កាត់៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលត្រូវបានប្ដឹងទប់ស្កាត់ដោយឈ្មោះ ហុក ឡេង។
របាយការណ៍ស្តីពីបច្ចុប្បន្នភាពនៃវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍ក្នុងខេត្ត។
លិខិតក្រសួងមហាផ្ទៃ ស្ដីពីការស្នើសុំអន្តរាគមន៍ ធ្វើមោឃភាពលើលិខិតទិញលក់ដីរដ្ឋ ដែលអាជ្ញាធរភូមិ នៃសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចេញបញ្ជាក់ដោយក្លែងបន្លំអាស័យដ្ឋាន និងកែកាលបរិច្ឆេទនៃការទិញលក់ ដាក់មុនឆ្នាំ២០០៨។
លិខិតក្រសួងសាធារណការនិងដឹកជញ្ជូន ស្ដីពីសំណើសុំរក្សាទុកទីតាំងដី និងចុះបញ្ជីដីរដ្ឋសម្រាប់សាងសង់ស្ថានីយ៍បូមចំនួន ៣កន្លែងនៅខាងមុខសាលាខេត្តឆ្នេរមាស លើអូរ អេម៉ារីអូ និងអូត្រេះ ដែលមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ពាក្យស្នើសុំអនុញ្ញាតច្បាប់ប្រើប្រាស់រំសេវគ្រឿងផ្ទុះ ដើម្បីបំបែកថ្ម លើទីតាំងដីមួយកន្លែងដែលមានក្បាលដីលេខ ១០០៨ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងសីហនុ ខេត្តព្រះសីហនុ ឈ្មោះលី ខេង។
ពាក្យស្នើសុំគោលការណ៍ជូន មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានចុះកំណត់ទីតាំងព្រំដី ស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ របស់ឈ្មោះ អ៊ូ ម៉ាលីវណ្ណ។
ដីការបញ្ជូនរបស់ខុទ្ទកាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពាក់ព័ន្ធពាក្យស្នើសុំរបស់ លោកខាត់ វិរ័ត្ន តំណាងប្រជាពលរដ្ឋ ១២គ្រួសារ សូមជួយអន្តរាគមន៍ ទប់ស្កាត់ការចុះរុះរើផ្ទះ របស់ប្រជាពលរដ្ឋពី សំណាក់អាជ្ញាធរស្រុកព្រៃនប់៕