ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវាកីឡាអាស៊ានធ្វើនៅខេត្តពោធិ៍សាត់ថ្ងៃនេះ

82


ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី៣សីហានេះព្រឹត្តិការណ៍កីឡាអា
ស៊ានប្រារព្វធ្វើឡើងនៅខេត្តពោធិ៍សាត់ ។
លោកហ៊ុនសាមុតប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា បានមានប្រសាសន៍ថា គោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍ទិវាកីឡាអាស៊ាន គឺបំផុសឲ្យប្រជាជនអាស៊ានចូលរួមហាត់
ប្រាណនិងលេងកីឡា ដើម្បីសុខភាពព្រមទាំងជាសារដល់ ប្រជាជាតិអាស៊ានអំពីសារប្រយោជន៍ នៃការហាត់ប្រាណនិងការលេងកីឡា។
លោកបន្តថាព្រឹត្តិការណ៍ទិវាកីឡាអាស៊ាននិងអាស៊ាន
ហាត់ប្រាណបង្ហាញពិភពលោកឲ្យដឹងថាអាស៊ានគឺជាសហ
គមន៍តែមួយពីព្រោះអាស៊ានធ្វើដំណើររួមគ្នាដើម្បីការអភិវឌ្ឍវិស័យកីឡា។
វិស័យអប់រំកាយនិងកីឡាបានរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពសិស្ស និស្សិត ប្រជាជនគ្រប់រូប និងកាត់បន្ថយភាពអសកម្មផ្សេងៗ ក្នុងសង្គមជាអាទិ៍ការប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់
សម្គាល់ហើយទទួលបាននូវការចាប់អារម្មណ៍ចូលរួមគាំទ្រ
យ៉ាងច្រើនពីយុវជនហើយលទ្ធផល នៃការប្រកួតជាលក្ខណៈអន្តរជាតិមាន ការប្រែប្រួលជាវិជ្ជមានទទួល បានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង