ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ ប្តេជ្ញាចិត្តខិតខំបំពេញកិច្ចការទ្វេដង​ ខណៈដែលស៊ុន​ ចាន់ថុល​ ប្រគល់រថយន្ត១គ្រឿងនិងសម្ភារបរិក្ខារមួយចំនួនអោយ

593

ខេត្តព្រះវិហារប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារលោកសំលាងទ្រីបានប្តេជ្ញាចិត្តថានឹងខិតខំបំពេញកិច្ចការទ្វេដងដែលក្រសួងនិងអាជ្ញាធរខេត្តប្រគល់អោយ។ការប្តេជ្ញាចិត្តបែបនេះបានធ្វើឡើងខណៈដែលស៊ុនចាន់ថុលបានប្រគល់រថយន្ត១គ្រឿងនិងសម្ភារបរិក្ខារមួយចំនួនអោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារកាលពីថ្ងៃទី០២ខែសីហាឆ្នាំ២០១៩នេះ

   លោកសំលាងទ្រីបានអោយដឹងនៅថ្ងៃទី០៣សីហា២០១៩នេះថាយេីងខ្ញុំជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស៊ុនចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ផ្តល់គ្រឿងចក្រនិងបរិក្ខារសម្រាប់ការងារសាធារណការនិងវិស័យផ្សេងៗទៀត។ជាក់ស្តែងនាថ្ងៃទី០២ខែសីហាឆ្នាំ២០១៩នេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារទទួលបានរថយន្ត0១គ្រឿងនិងសម្ភារបរិក្ខារមួយចំនួនទៀត។ដេីម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់របស់លោកទេសរដ្ឋមន្ត្រីយេីងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តខិតខំបំពេញកិច្ចការទ្វេដងដែលក្រសួងនិងខេត្តប្រគល់អោយ៕

 

អត្ថបទដែលជាប់ទាក់ទង