ប្អូនសម្ដេចតេជោថា បានងារជាឧកញ៉ា អ្នកខ្លះដើរប្លន់ដីរាស្ត្រ ហើយធ្វើបាបរាស្ត្រ
ករណីឧកញ៉ា លឹម ទាឡេង ប្រើអំណាចប្លន់ដី និងប្រើហិង្សាទៅលើម្ចាស់ដី ធ្វើឲ្យជនរងគ្រោះរងនូវភាពអយុត្តិធម៌ជាង១០ឆ្នាំ ។ ជាមួយគ្នានេះដែរ លោកស្រី ហ៊ុន ស៊ីណាត ក៏មានការប្រតិកម្មផងដែរ ដោយបញ្ចេញមតិលើប្រកាសព័ត៌មាន ដែលបានចុះផ្សាយនេះថា៖ បានងារជាឧកញ៉ា អ្នកខ្លះដើរប្លន់ដីរាស្ត្រ ហើយធ្វើបាបរាស្ត្របែបហ្នឹងៗ ខូចដល់ឧកញ៉ាគេល្អៗ អស់ហើយ។
លោកស្រី បញ្ជាក់ថា « អុញ!នោះពេលនេះយុត្តិធម៌ សម្រាប់រាស្ត្រទន់ខ្សោយ ត្រូវតែស្រាវ ជ្រាវ រកទាល់តែឃើញការណ៍ពិត ដែលកន្លងហើយឧកញ៉ានេះ សម្ដីចេញមកជាន់ដីផ្អៀងថា មានតែអញ់ពីព្រោះឧកញ៉ានេះ ឮ ថាមានខ្នង កាងក្រាស់ណាស់ គឺអ្នកកាងឧកញ៉ាដែរយើងទាំង អស់គ្នាចាំមើលថា ច្បាប់រកឃើញហើយអាអ្នកកាងនោះ កាងកើតទៀតដែរទេ ពីព្រោះឧកញ៉ានោះ ប្រព្រឹត្តឃោរឃៅណាស់» ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ដឹកនាំដោយលោកវិល្លាម រាយការណ៍ជូនរាជរដ្ឋាភិបាល រហូតទីស្ដីការគណៈរដ្ឋមន្ត្រីចាត់ឲ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយ។
សូមជម្រាបជូនថា បើតាមលិខិត លេខ ១០៩០ សជណ ពីទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ ចំណារដ៏ខ្ពស់ខ្ពស់បំផុតរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី ជ្រាបថា ករណីទំនាស់ដីធ្លីជាមួយនឹងការបំភ្លៃអង្គហេតុដើម្បីឃុំខ្លួន និងការធ្វើទារុណកម្មលើបុគ្គល ស្ថិតនៅភូមិសាស្ត្រ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានលើកឡើងដោយប្រធានប្រតិភូគណបក្សខ្មែរក្រោក រាជរដ្ឋាភិបាល ឯកភាពប្រគល់ជូនអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លីពិនិត្យដោះស្រាយ៕