ប្រទះឃើញជនជាតិបរទេសដេកស្លាប់ នៅក្នុងផ្ទះសំណាក់ញូវខាសល
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះមានករណី ជនបរទេសស្លាប់នៅចំណុចផ្ទះសំណាក់ញូវខាសល២(បន្ទប់លេខ៤០១) ជាន់ទី០៤ ផ្ទះលេខ២A ផ្លូវលេខ១៧២ ក្រុម៩០ ភូមិ១៤ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពឈ្មោះBUTLER DANE ALEC ជនជាតិអាមេរិចកាំង(United States of America ) ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ591486845
ក្រោយពីសភាពការណ៍កើតឡើង កម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ បានគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសលវិច័យរាជធានី ដើម្បីបង្កើត គណៈកម្មការធ្វើត្រួតពិនិត្យកោសល្យវិច័យពិនិត្យសព។
ជាលទ្ធផលតាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ន និងការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ សពស្លាប់ដោយសារគាំងបេះដូង (អាចបណ្ដាយមកពីប្រើប្រាស់ធាតុញៀនមេតំហ្វេតាមីន)។
សម្ភារសពរួមមាន លិខិតឆ្លងដែនចំនួន០១ក្បាល លេខ591486845 ទូរស័ព្ធដៃចំនួន០១គ្រឿង និងនាឡិកាដៃចំនួន០១គ្រឿងកាតធនាគារ (ATM) ចំនួន០២សន្លឹក
កុំព្យូទ័រ (laptop) ០១គ្រឿង ប័ណ្ណបើកបរចំនួន០១សន្លឹក និងអត្តសញ្ញាណប័ណ្ណ ជនជាតិអាមេរិកកាំង ចំនួន០១សន្លឹក និងវ៉ាលិសចំនួន០១ និងខោអាវមួយចំនួនបានប្រគល់ឲ្យការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរក្សាទុក។
ក្រោយពីពិនិត្យរួចខាងជំនាញបច្ចេកទេសបានដឹក សាកសពនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕