ចៅហ្វាយខណ្ឌច្បារអំពៅ បញ្ជាឲ្យកូនចៅ ចុះបង្រ្កាបបនល្បែងស៊ីសងហ្គេមបាញ់ត្រី
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងចម្រុះខណ្ឌច្បារអំពៅ ចុះបង្ក្រាបទីតាំង បើកល្បែងស៊ីសង ហ្គេមបាញ់ត្រីខុសច្បាប់ មួយកន្លែងដែលមានទីតាំង នៅផ្ទះជួលគ្មានលេខពីរល្វែង ជាប់គ្នា (A,B) ស្ថិតនៅភូមិតាងៅក្រោមសង្កាត់និរោធ ខណ្ឌច្បារអំពៅ និង បានត្រួតពិនិត្យរកឃើញទូរហ្គេមបាញ់ត្រីចំនួន ៩ទូរ ,កៅអីដែកចំនួន១១ ,កៅអីជ័រចំនួន ៩ ,កង្ហាចំនួន៤គ្រឿង និង ម៉ូតូចំនួន៣គ្រឿង និងបានដកហូតយកមករក្សាទុកនៅសាលាខណ្ឌច្បារអំពៅ។
លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និង មានការសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និង ដឹកនាំបញ្ជាផ្ទាល់ដោយ លោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ និង លោក ម៉ៅ សឿត អធិការង លោក មាស មករា មេបញ្ជាការរង ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំង បើកល្បែងស៊ីសងខាងលើ។
ពេលអាជ្ញាធរខណ្ឌច្បារអំពៅ ចុះបង្រ្កាបបនល្បែងស៊ីសងហ្គេមបាញ់ត្រីនោះ មហាជនទូទៅសុំសូមសំណូមពរដល់ចៅហ្វាយខណ្ឌច្បារអំពៅចេង មុនីរ៉ា បន្តចុះបង្រ្កាបបនល្បែងស៊ីសងទូហ្គេមបាញ់ត្រី នៅតាមបណ្ដាសង្កាត់ជាច្រើនឯទៀត ពិសេសនៅសង្កាត់ច្បារអំពៅទី២ មានបើកលេងស៊ីគ្នាជាច្រើនកន្លែង ដោយរលូនលេងទាំងយប់ទាំងថ្ងៃ ជាយូរយារណាស់មកហើយ ដោយពុំឃើញសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍ និងប៉ូលិសខណ្ឌចុះបង្រ្កាបសោះ៕