ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបាននិងកំពុង ស្ថិតក្នុងតំបន់នៃសម្ពាធទាបមានជាអាទិ៍ ជ្រលងសម្ពាធទាប (ITCZ)

51


ក្រសួងធនធានទឹក និងឧតុនិយម បានចឹញសេចក្តីជូនដំណឹង
ស្តីពី ស្ថានភាពអាកាសធាតុ (ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩)។

យោងតាមការតាមដានជាប្រចាំនូវការវិវត្ត នៃអាកាសធាតុ បានបង្ហាញឲ្យឃើញថា កម្ពុជាយើងបាននិងកំពុង ស្ថិតក្នុងតំបន់នៃសម្ពាធទាបមានជាអាទិ៍ ជ្រលងសម្ពាធទាប (ITCZ) ដែលលាតសន្ធឹងក្នុងទឹកដីថៃ ឡាវ និងវៀតណាម
ភ្ជាប់នឹងព្យុះទី ៧ ដែលបានរលាយខ្លួននៅថ្ងៃនេះ ។ ព្យុះទី ៨ ឈ្មោះ ហ្វ្រង់ស៊ីសភូ ដែលស្ថិតឆ្ងាយក្នុងមហាសមុទ្រនៅឡើយ ។
ព្យុះនេះ មិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ ដោយនឹងធ្វើដំណើរទៅកាន់ ឧបទ្វីបកូរ៉េ ។ នៅប៉ុន្មានថ្ងៃខាងមុខនេះ ខាងកើតហ្វីលីពីន នឹងកកើតព្យុះមួយទៀតទី ៩ ឈ្មោះ ឡេឌីម៉ា ដែលអាចមានឥទ្ធិពលមកលើកម្ពុជា ។ ទន្ទឹមនោះ
ឥទ្ធិពលនៃខ្យល់មូសុងនិរតីនៅបន្តបក់ខ្លាំងមកលើកម្ពុជា ពិសេសនៅភាគខាងក្រោម ។
លក្ខណៈដូចបានរៀបរាប់ខាងលើ នឹងធ្វើឲ្យ ១- បណ្តាខេត្តជាប់សមុទ្រ ភ្លៀងនៅបន្តធ្លាក់ ក្នុងបរិមាណពីបង្ករទៅខ្លាំង ។ បណ្ដាខេត្តមាន កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កណ្តាល មណ្ឌលគិរី និងរាជធានីភ្នំពេញ ភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
៣- បណ្ដាខេត្តមាន ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងព្រះវិហារ ភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គរ ។ ៤- ចាប់ពីថ្ងៃទី ៤-៨ ខែសីហា បណ្តាខេត្តមាន, ប៉ៃលិន បាត់ដំបង សៀមរាប
បន្ទាយមានជ័យ និងឧត្តរមានជ័យ និងមានរៀង ក្នុងកម្រិតពីតិចទៅមធ្យម ។ តែចាប់ពីថ្ងៃទី ៨-១០ ខែសីហា ទៅ កម្រិតទីក៏ភ្លៀងនឹងអាចកើនឡើងពីមធ្យម
ទៅបង្គួរ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជា
ព័ត៌មាន ។ ទន្ទឹមនោះ សូមមេត្តាយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នចំពោះ ឥទ្ធិពលនៃល្បឿនខ្យល់ខ្លាំងក្នុងកម្រិតពី ១៥-២០ ម៉ែត្រក្នុងមួយវិនាទី ។
រលកសមុទ្រធំ ដែលកម្ពស់អាចពី ១-៦ ម៉ែត្រ ។
ជំនន់ទឹកភ្លៀង ពិសេសក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងកំណាត់ផ្លូវជាតិលេខ ៤។

ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨៖

អត្ថបទដែលជាប់ទាក់ទង