ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៤២គីឡូម៉ែត្រកម្ពុជាដណ្ដើម បានចំណាត់ថ្នាក់លេខ១

354

ភ្នំពេញ៖ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងច្កភពខ្មែរលើកទី៦ឆ្នាំ២០១៩ដែលធ្វើនៅតំបន់អង្គរខេត្តសៀមរាបនាព្រឹក
ថ្ងៃទី៤សីហាកីឡាករកម្ពុជាTakizaki Kuniaki ដែលមានសញ្ជាតិដើមជប៉ុននោះដណ្ដើមបានចំណាត់ថ្នាក់លេខ១ ជាលើកដំបូង ។
កីឡាករ Takizaki Kuniakiបានរតើក្នុងថិរវេលា២ម៉ោង៤៣នាទីនិង០៧វិនាទី ។ចំណាត់ថ្នាក់លេខ២បាន
ទៅកីឡាករជប៉ុនឈ្មោះYonedaMichiyoរត់ក្នុងថិរវេលា២ម៉ោង៥២នាទី៤៩វិនាទីនិងចំណាត់ថ្នាក់លេខ៣បាន
ទៅកីឡាករជនជាតិអាមេរិកGruber Tim ។
ចំពោះរត់ម៉ារ៉ាតុងនារីវិញចំណាត់ថ្នាក់លេខ១បានទៅកីឡាការិនីចិនSHN Homg Xiaរត់ក្នុងថិរវេលា៣
ម៉ោង៣៣នាទី៥០វិនាទីចំណាត់ថ្នាក់លេខ២បានទៅកីឡាការិនីជប៉ុនYamamoto Maryរត់ក្នុងថិរវេលា៣ម៉ោង
៣៩នាទី០២វិនាទីនិងចំណាត់ថ្នាក់លេខ៣បានទៅកីឡាការិនីជប៉ុនដែរឈ្មោះYamamotoEri រត់ក្នុងថិរវេលា៣ម៉ោង៣៩នាទី២០វិនាទី។
ចំពោះវិញ្ញាសារត់២១គីឡូម៉ែត្រវិញនោះសម្រាប់បុរសចំណាត់ថ្នាក់លេខ១ បានទៅកីឡាករជប៉ុនYamauchiរត់ក្នុងថិរវេលា១ម៉ោហ១៦នាទី៤២វិនាទីលេខ២បានទៅកីឡាករកម្ពុជាម៉ា វីរ៉ូរត់ក្នុងថិរវេលា១ម៉ោង១៨នាទី០៦
វិនាទី និងចំណាត់ថ្នាក់លេខ៣បានទៅកីឡាករអង់គ្លេសDavidGeorgeរត់ក្នុងថិរវេលា១ម៉ោង២៦បាទី៤៥វិនាទី។រត់២១
គីឡូម៉ែត្រនារីវិញនោះចំណាត់ថ្នាក់លេខ១បានទៅកីឡាការិនីKonishi Yukoប្រើថិរវេលា១ម៉ោង៣២នាទី៤៦វិនាទី លេខ២កីឡាការិនីជប៉ុនSasaki Natsuke១ម៉ោង៤១នាទី១២វិនាទីនិងចំណាត់ថ្នាក់លេខ៣បានទៅកីឡាការិនី
ជប៉ុនដែរឈ្មោះMashita Miekoប្រើថិរវេលា១ម៉ោង៤៥នាទី៧៧វិនាទី ។
រត់១០គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ១កីឡាករកម្ពុជាឡៃ តេរ៉ង់ប្រើថិរវេលា២៥នាទី២១វិនាទី លេខ២កីឡាករកម្ពុជាវ៉ាន់ភារ៉ា៣៥នាទី៥៨វិនាទីនិងចំណាត់ថ្នាក់លេខ៣ កីឡាករអាមេរិកVishnevky Mark៣៦នាទី០១វិនាទី។
រត់១០គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ១កីឡាការិនីអាមេរិកGernin Michlliរត់ក្នុងថិរវេលា៤៨នាទី០៩វិ
នាទីចំណាត់ថ្នាក់លេខកីឡាការិនីជប៉ុនKonishiMasakoរត់ក្នុងថិរវេលា៥១នាទី១២វិនាទី៣៥ និងចំណាត់ថ្នាក់លេខ៣កីឡាការិនីមកពីចក្រភាពអង់គ្លេសVogelSophiaដែលរត់ក្នុងថិរវេលា៥២នាទី៤៦វិនាទី៤៦។ឆ្នាំនេះ
មានអ្នកចូលរួមរត់ចំនួនជាង៣.៧០០នាក់ដែលមានជនបរទេសចំនួន១.៧៥៨នាក់​ មកពី៥០ប្រទេសនិងកម្ពុជាចំនួន១.៩១៦នាក់កើនចំនួន១៥ភាគរយ ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា គោលបំណងនៃ
ការបង្កើតព្រឹត្តិការណ៍នេះផ្ដោតសំខាន់លើការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងរដូវភ្លៀងដែលមាន
ការធ្លាក់ចុះ និងផ្សារភ្ជាប់នូសកម្មភាពមនុស្សធម៌ក្នុង ការស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារនិងកិច្ចសង្គមជា
ច្រើនទៀត ។ព្រឹត្តិការណ៍រត់នេះធ្វើឡើងក្រោម ពាក្យស្លោក‍‍យើងនាំគ្នារត់ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា ។
លោកថោង ខុនបាន្លែងប្រាប់បណ្ដាញសារពត៌មានថា អ្វីដែលត្រូវសប្បាចិត្តនោះគឺកីឡាករបរទេសកើន
ឡើង១៥ភាគរយនិងមកពី៥០ប្រទេស ព្រមទាំងមានការចូលរួមច្រើនពីប្រជាជនកម្ពុជា។មិនតែប៉ុណ្ណោះកម្ពុជា
កាន់តែមានបទពិសោធន៍ក្នុងការរៀបចំ និងការផ្ដល់ចំណាត់ថ្នាក់ដោយយុត្តិធម៌ ។

អត្ថបទដែលជាប់ទាក់ទង