នៅសហរដ្ឋអាមេរិកមានអាវុធធុនស្រាលប្រមាណ ៣៩៣លានដេីម កាន់កាប់ដោយពលរដ្ឋអាមេរិក ខណៈយុវជនម្នាក់ ប្រើកាំភ្លើងអាកាបាញ់រះស្លាប់២៩នាក់
លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរសារលើហ្វេសប៊ុក នៅថ្ងៃទី៥សីហានេះថា សូមសំដែងនូវការសោកស្តាយនិងចូលរួមមរណទុក្ខជាមួយគ្រួសារសពដោយសារអំពេីឃាតកម្មបាញ់សម្លាប់រង្គាលនៅទីប្រជុំជននៅរដ្ឋតេសាស់និងរដ្ឋអូហីអូ នៃសហរដ្ឋអាមេរិក ដែលសម្លាប់មនុស្ស២៩នាក់និងរបួសចំនួន ៥២នាក់។
តាមព័ត៍មានបានឱយដឹងថានៅសហរដ្ឋអាមេរិកមានអាវុធធុនស្រាលប្រមាណ ៣៩៣លានដេីម កាន់កាប់ដោយពលរដ្ឋអាមេរិក ហេីយប្រជាពលរដ្ឋអាមេរិកក្នុងចំនួន១០០នាក់ មានចំនួនប្រមាណ៨៩នាក់កាន់កាប់អាវុធធន់ស្រាលទាំងនេះ៕