ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ករណីគ្រោះថ្នាក់ចរាចចរ អ​ត្រាមរ​ណៈនៅ​តែមានចំនួ​ន​ច្រើន ហើយចំនួនអ្នករបួស​ នៅ​តែប​ន្តកើ​នឡើ​ង ដោ​យពុំទាន់មានសញ្ញាថមថយ​នៅ​ឡើយ

59


រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ បាន​បញ្ជាក់​ថា ​អ​ត្រា​មរណៈ​ដោយសារ​គ្រោះថ្នាក់​​ចរា​ចរណ៍​មិន​អត់​ថយ​​ឡើយ ទោះបី​យុទ្ធនាការ​រឹត​បន្តឹង​ការពា​​ក់​មួយ​សុវត្ថិភាព​រយៈពេ​ល​​១៣​​ឆ្នាំ​​ទទួ​ល​បាន​​ល​ទ្ធផល​​វិជ្ជមា​ន​ក្តី ។ សម្តេច ស ខេ​ង ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​​សុវ​ត្ថិភាព​ចរាចរណ៍​​ផ្លូវគោក ​បាន​វាយតម្លៃ​ខ្ព​ស់​ចំពោះ​លទ្ធផល​នៃ​យុទ្ធនា​ការ​​រឹត​​បន្តឹង​ការ​ពាក់មួក​សុវត្ថិភាព លើ​អ្នក​ធ្វើ​ដំណើ​រ​​តាម​​ម​ធ្យោបាយ​ទោចក្រយានយន្ត​ ទូ​ទាំង​ប្រទេស ដែល​បាន​ធ្វើ​ឲ្យ​​​អត្រា​​មរ​ណៈ​មានការ​ថ​យ​​ចុះ ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ជាថ្មី​ម្តងទៀត ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងនូវការកោតសរសើ​រ និ​ងវាយ​តម្លៃខ្ព​ស់ ចំពោះល​ទ្ធផល​នៃយុទ្ធនាការរឹតបន្តឹងកា​រ​ពាក់​មួកសុ​វត្ថិ​ភាព លើអ្នកធ្វើដំណើរតាម​មធ្យោ​បាយ​ទោច​ក្រយាន​យន្តទូ​ទាំង​ប្រទេស ដែលបានធ្វើឲ្យអត្រាមរណៈមាន​កា​រថយចុះ​ ។

សម្តេចក្រឡាហោម បានលើកឡើងថា យោងតាមរបាយកា​រណ៍លទ្ធផលនៃយុទ្ធ​នា​ការរឹ​តបន្តឹ​​ង​កា​រពាក់​មួកសុ​វត្ថិភាព ក្នុងរយៈពេ​ល ១៣ថ្ងៃ (ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃ​ទី៣១​ ខែកក្កដា ឆ្នាំ២០១៩) បានបង្ហាញថា ​អត្រាមរណៈចំពោះអ្នកប្រើប្រាស់​ម​ធ្យោបាយ​ទោចក្រ​យានយន្ត បានថយចុះ ​៩នាក់ ក្នុងនោះអ្នកមិនពាក់មួក​សុ​វត្ថិ​ភាពបា​នថយ​ចុះ ៥នាក់ បើប្រៀបធៀប​រ​យៈពេល​ ១៣ថ្ងៃ មុនការអនុវ​ត្ត​យុទ្ធ​នាការ​ ។

ផ្អែកតាមលទ្ធផលនេះ ​ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណ និងកោតសរសើរ​ចំ​ពោះស្មា​រតីយក​ចិត្តទុ​កដាក់ ខ្ពស់របស់កងក​ម្លាំ​ងមាន​សមត្ថ​កិច្ច ពិសេសនគរបាលចរា​ចរ​ណ៍ទូទាំ​ងប្រ​ទេស ដែលបានខិតខំ​ប្រឹ​ងប្រែ​ងបំ​ពេញភា​រកិ​ច្ចយ៉ា​ងស​កម្ម ក្នុងយុទ្ធនាកា​រអ​ប់​រំ និ​ងពង្រឹ​ងកា​រអនុ​វត្ត​ច្បាប់ សំដៅធ្វើយ៉ាងណាឲ្យអ្ន​ក​ដំណើរ​តាម​មធ្យោ​បាយទោចក្រយានយន្តទាំ​ង​អស់​ពាក់មួ​កសុ​វត្ថិភា​ពបា​នគ្រប់​ៗគ្នា ហើយខ្ញុំក៏សូមការអធ្យាស្រ័​យចំ​ពោះកា​រដាក់​ចេញ​វិធាន​ការ ឃាត់ទុ​កម​ធ្យោបា​យធ្វើ​ដំណើរ ដើម្បីតម្រូវឲ្យបងប្អូន​ទិញ​ ឬរ​ក​មួកសុ​វត្ថិ​ភាព មកពាក់ឲ្យបានត្រឹមត្រូវមុ​ន​នឹង​អនុញ្ញា​តឲ្យ​បន្តដំ​ណើរ ។ ខ្ញុំក៏សូមថ្លែងអំណរ​គុ​ណចំ​ពោះប្រ​ជាពល​រដ្ឋ​ទាំងអ​ស់ ដែលបានចូលរួមគោ​រ​ព និងអនុវត្តន៍ច្បាប់ច​រាច​រណ៍​ផ្លូវគោក​យ៉ាង​ផុលផុស ប្រកប ដោយភាពម្ចាស់​ការ​ និងស្មារតីភ្ញាក់​រ​លឹកខ្ព​ស់ ដើម្បីរក្សាសុវត្ថិ​ភា​ពក្នុ​ងកា​រធ្វើដំ​ណើរនៅ​លើដ​ងផ្លូវ តាមគោលការណ៍ច្បាប់កំ​ណ​ត់ ​។

ទោះបីជាការអនុវត្ត​យុ​ទ្ធនាការរឹតបន្តឹងការពាក់​មួ​កសុ​វត្ថិភា​ពមួ​យរយៈ​នេះ ទទួលបានលទ្ធផលវិ​ជ្ជ​មាន​យ៉ាងណា​ក្តី ​ក៏ប៉ុ​ន្តែអ​ត្រាមរ​ណៈនៅ​តែមានចំនួ​ន​ច្រើន ហើយចំនួនអ្នករបួស​នៅ​តែប​ន្តកើ​នឡើ​ងដោ​យពុំទាន់មានសញ្ញាថមថយ​នៅ​ឡើយ ​។

សម្តេច ស ខេង បានមានប្រសាសន៍ថា ក្នុងនាមប្រធាន​ប្រធា​នគណៈ​កម្មា​ធិកា​រ​ជាតិសុ​វត្ថិ​ភាពច​រាចរ​ណ៍ផ្លូ​វគោក ខ្ញុំព្រះករុណា​ខ្ញុំ​ សូមអំពាវនាវដល់​ប​ងប្អូ​នប្រជា​ពល​រដ្ឋ​ទាំង​អស់ ចូលរួមអនុវត្តច្បាប់​ច​រាច​រណ៍ផ្លូ​វគោ​កឲ្យ​បាន​ខ្ជាប់​ខ្ជួន ដោយស្មារតី​ភ្ញា​ក់រ​លឹក​ខ្ពស់ ដើម្បីការពារសុវត្ថិ​ភា​ព និងអាយុ​ជី​វិត​ផ្ទាល់ខ្លួ​ន ក្រុមគ្រួសារ និ​ងអ្ន​កប្រើ​ប្រាស់​ផ្លូវ​គ្រប់​ៗរូ​ប ។ សូមជូនពរបងប្អូន​ជន​រួម​ជាតិទាំងអស់ ជួបប្រទះតែសេចក្ដីសុខ និ​ងសេចក្តីចម្រើន គ្រប់ប្រការ ៕

អត្ថបទដែលជាប់ទាក់ទង