ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរដាក់បាំងជារនាំងដែក រនាំងថ្ម ការពារកុំឲ្យរថយន្តធ្វើដំណើរ លើផ្លូវបេតុងនៅតែចចេសមិនស្តាប់, រថយន្តធំដឹកឥដ្ឋក្រឡាប់ ប៉ះទៅលើម៉ូតូនៅផ្លូវចំណោតបេតុងវត្តលើ

51

ក្រុងព្រះសីហនុ៖មានគ្រោះថ្នាក់ចរាចររថយន្តធំដឹកឥដ្ឋក្រឡាប់ ប៉ះទៅលើម៉ូតូនៅផ្លូវចំណោតបេតុងវត្តលើ (ចុះមកសង្កាត់លេខ២) វេលាម៉ោងជាង១០ព្រឹកថ្ងៃ៥សីហា២០១៩នេះ បណ្តាលឲ្យមានមនុស្សមួយចំនួនរងគ្រោះថ្នាក់ ក្នុងនោះបើតាមសេចក្តីរាយការណ៍បឋម ពីនគរបាលថាមានមនុស្សយ៉ាងតិច៣នាក់រងរបួស ហើយភា្លមៗជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងនេះក្តី ក្រុមសង្គ្រោះកំពុងកាយគំនរឥដ្ឋរុករក ក្រែងមានជនរងគ្រោះកប់ជាប់ក្នុងឥដ្ឋ។
សូមបញ្ជាក់ថា ផ្លូវបេតុងមួយនេះអជ្ញាធរ បានហាមឃាត់មិនឲ្យមានរថយន្តធំបើកបរឆ្លងកាត់ឡើយ ដើម្បីការពារខ្លាចមានគ្រោះថ្នាក់ចរាចរ ប៉ុន្តែជារឿយអ្នកបើកបររថយន្តធំមួយចំនួន នៅតែចចេសបើកបរឆ្លងកាត់ បើទោះជាអាជ្ញាធរដាក់បាំងជារនាំងដែក រនាំងថ្ម ក៏មិនឈ្នះដែរ ៕

អត្ថបទដែលជាប់ទាក់ទង