ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តចុះត្រួតពិនិត្យការបាក់ដី គល់ស្ពានអូរគគីរ(ហៅស្ពានរ៉ោងរ៉ាង)

77

កំពង់ស្ពឺ ៖ នារសៀលថ្ងៃចន្ទ ០៥កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារមន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យការបាក់ដី គល់ស្ពានអូរគគីរ(ហៅស្ពានរ៉ោងរ៉ាង) ដែលធ្វើឲ្យបាក់បង្កាន់ដៃស្ពានប្រវែងជាង ១ម៉ែត្រ ចន្លោះគ.ម(១០៦-១០៧) ស្ថិតនៅ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរងការខូចខាតដោយសារទឹកហូរច្រោះ ដើម្បីត្រៀមបង្ការទប់ស្កាត់នូវគ្រោះមហន្តរាយណាមួយដែលបានកើតឡើងជាយថាហេតុ ។

សូមបញ្ជាក់ផងដែរថា កម្រិតនៃការខូចខាតមិនទាន់ឈានទៅដល់ការប្រកាសអាសន្នណាមួយនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង