បញ្ជាឲ្យលោកឧកញ៉ា គង់ ក្រឹង ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដើម្បីបំភ្លឺបទល្មើសព្រៃឈើ
តើលោកឧកញ៉ា គង់ ក្រឹង អាចមានស្លាបហោះចេញបានទេ? បន្ទាប់ពីមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កោះហៅឲ្យទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក ដើម្បីបំភ្លឺពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើ ការកោះហៅនេះ ធ្វើឡើងដើម្បីដំណើរការស៊ើបអង្កេត ឲ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវ។
នៅថ្ងៃព្រហស្បតិ៍ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ស.២៥៦
ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធត្ថលើផ្ទៃប្រទេស ជាមន្ត្រីនគរបាលយុត្តិធម៌ អង្គភាព កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយយោងតាមសេចក្តីសម្រេចលេខ១២៧សសរ របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និង
បង្ក្រាបបទល្មើសធនធានធម្មជាតិ។
យោងលិខិតបង្គាប់ការលេខ០៤/២០១៩ របស់ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្តីពីការបង្កើតក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
យោងមាត្រា៩៤ និងមាត្រា ១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ
ដើម្បីដំណើរការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវ។
បានចេញលិខិតកោះទៅ ឈ្មោះ គង់ ក្រឹង ភេទប្រុស សញ្ជាតិខ្មែរ
ទីលំនៅបច្ចុប្បន្ន ភូមិដីក្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ !
មុខរបរ ម្ចាស់គេហដ្ឋាន មានរោងសិប្បកម្មឈ្មោះ ម៉ាត់ ណាស៊ាត
ឱ្យចូលមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ
នៅ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទី ព្រឹក
ដើម្បីមកបំភ្លឺករណី បទល្មើសព្រៃឈើ
សាមីខ្លួនត្រូវចូលមកឱ្យទាន់ពេលវេលា និងយកមកជាមួយ នូវលិខិតស្នាមផ្សេងៗ ដែលទាក់ទិនក្នុងករណីខាងលើ ប្រសិនបើមាន។
សូមបញ្ជាក់ថា លោកឧកញ៉ាគង់ ក្រឹង គឺជាមេឈ្មួញឈើ ដ៏ល្បីឈ្មោះ នៅខេត្តក្រចេះ ដែលពុំមាននរណាម្នាក់ ហ៊ានប៉ះបានឡើយ ៕