អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការជួសជុលបន្ទាន់ករណីទឹកហូរច្រោះបាក់ក្បាលស្ពានអូគគីរ
ព្រះសីហនុ ៖ ព្រឹកថ្ងៃទី៦សីហានេះលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យការជួសជុលបន្ទាន់ របស់ក្រុមការងារក្រសួងសាធារណៈការ និងដឹកជញ្ជូន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ត្រង់ចំណុចស្ពានអូគគីរ (ព្រំប្រទល់ខេត្តកំពង់ស្ពឺ) ចន្លោះគីឡូម៉ែត្រ ១០៦-១០៧ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានករណីទឹកហូរច្រោះបាក់ក្បាលស្ពានផ្នែកខាងជេីង និងស៊ីរូងដីចូលទ្រូងផ្លូវប្រវែង១ម៉ែត្រ ដើម្បីទប់ស្កាត់ការកើតមានគ្រោះថ្នាក់ជាយថាហេតុ ជាពិសេសការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ ។
ចរាចរណ៍ផ្លូវជាតិលេខ៤ ចាប់ពីព្រំប្រទល់ខេត្តកំពង់ស្ពឺ ដំណេីរការជាធម្មតា តែសូមអ្នកបេីកបរយោគយល់បន្ថយលឿនត្រង់ចង់ចំណុចនេះ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ជូនពរសំណាងល្អ និងមានសុវត្ថិភាពពេលបេីកបរ។