ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ ០៩ នាក់ ចាក់​ភ្នាល់មាន់​ជល់​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

288

​ភ្នំពេញ​ ៖​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​បែក​ក្អម​ កាលពី​ថ្ងៃ​ទី​០៤​ ខែ​ សីហា​ ឆ្នាំ​ ២០១៩​ ចុះ​ធ្វើការ​បង្ក្រាប​ក្នុង​បទល្មើស​ជាក់ស្តែង​ ទីតាំង​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​ចាក់​ភ្នាល់មាន់​ជល់​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​)​ ប្រព្រឹត្ត​នៅ​ចំណុច​ហាង​កាហ្វេ​ ផ្ទះ​លេខ​៤៧៣​ ផ្លូវលំ​ ភូមិ​ស្លែង​រលើង​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។

ជនសង្ស័យ
១-ឈ្មោះ ប៊ុន ខេត ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម្ចាស់ទីតាំង លក់កាហ្វេ​ ស្នាក់នៅផ្ទះលេខ៤៧៣ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
២-ឈ្មោះ ងន គង់ ហៅ ចិន ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកឥវ៉ាន់អនឡាញ​ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ
៣-ឈ្មោះ ផង់ សុភក្តី ហៅ ភាក់ ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ២០អាស្ទួន ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
៤-ឈ្មោះ ឌុច ចាន់សុភ័ស ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប​ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
៥-ឈ្មោះ ឌុច ចាន់សុភ័ក្រ្ត ហៅ គោ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប​ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
៦-ឈ្មោះ លាង ណាង ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ​ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
៧-ឈ្មោះ សាន តូម៉ា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូរឺម៉កកង់បី​ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
៨-ឈ្មោះ ណន ហ៊ន់ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ​ ស្នាក់នៅផ្ទះលេខ១៨៣ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
៩-ឈ្មោះ ចាន់ វាសនា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ​ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ

វត្ថុតាងចាប់យក
-ទូរទស្សន៍ ម៉ាកប៉ាណាសូនិច ពណ៌ខ្មៅ ទំហំ ៤២អ៊ីង ចំនួន ០១ គ្រឿង
-ដុំស្កាយវ័នDTH០០១ ចំនួន ០១ គ្រឿង
-ដុំTVHDCambodia ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង
-រ៉ោតទ័រម៉ាក TPLINK ពណ៌ ស ចំនួន ០១ គ្រឿង

បច្ចុប្បន្នជនសង្ស័យទាំង ០៩ នាក់ខាងលើ និងវត្ថុតាង ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង