ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសតែងតាំងលោកម៉ម វាសនា ជា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញជំនួសលោកស្រីគឹម សុវណ្ណា ដែលទៅជាតំណាងរាស្ត្រ

80
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ០៦ ខែសីហាឆ្នាំ ២០១៩ នេះនៅសាលារាជធានីភ្នំពេញបាននិងកំពុងធ្វើពិធី
ប្រកាសតែងតាំងចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ  ដែលពិធីនេះ ធ្វើឡើងក្រោមវត្តមានលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកប៉ាសុជាតិវង្ស ប្រធាន
ក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងមានការចូលរួម ពីអាជ្ញាធរដែនដី មន្ទីរចំណុះអោយរដ្ឋបាលរាជធានីជាច្រើនរូបទៀត សរុបចំនួន៤៣៣រូប។
   ពិធីនេះត្រូវបានតែងតាំងលោកម៉ម វាសនា ជា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ជំនួសលោកស្រីគឹម សុវណ្ណា ដែលទៅជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ៕
អត្ថបទដែលជាប់ទាក់ទង