ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការិយាល័យ អន្តោប្រវេសន៍ទទួលជនជាតិបរទេស២នាក់ ចូលស្រុកខ្មែរគ្មានច្បាប់

70

ភ្នំពេញ៖នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១:៣០នាទីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ចំនួន០២នាក់ប្រុស មាន០២សញ្ជាតិ៖
១.ឈ្មោះZHAO BING ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន ពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ពីបទដើរអនាថាតាមទីសាធារណៈ និងគ្មានលិខិតឆ្លងដែនដែនជាប់នឹងខ្លួន ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៩ តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិកំពង់សោម។
២.ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានការសំណូមពរពីខាងមន្រ្តីតំណាងស្ថានទូតអាឡឺម៉ង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចុះត្រួតពិត្យនិងឃាត់ខ្លួន ជនជាតិព័រទុយហ្គាល់ ០១នាក់ ឈ្មោះ JOAO MIGVEL GASCAO NUNES PAIXAO SARAIVA ភេទប្រុស អាយុ៤៨ឆ្នាំ នៅចំនុចមុខស្ថានទូតអាឡឺម៉ង់ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ ជននេះចូលមកព្រះរាជាណាចក្រកម្ពុជាចំនួន០៤លើក លើកចុងក្រោយខែវិច្ឆិកា ឆ្នាំ២០១៨ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ត្រូវបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីអនុវត្តនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង