អធិការប៉ូលិសស្រុកកៀនស្វាយចុះសាកសួរសុខទុក្ ខនិងផ្ដល់អំណោយដល់មន្រ្តីប៉ូលិស និងប្រជាការពារជួបគ្រោះថ្នាក់ចរាចរ
កណ្ដាល៖កាលពីព្រឹកថ្ងៃទី៦ខែសីហាឆ្នាំ២០១៩នេះលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានដឹកនាំក្រុមការងារនៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ និងប៉ូលិសប៉ុស្ដិ៍ចុៈសាកសួរសុខទុក្ ខនិងឧបត្ថម្ភផ្ដល់អំណោយជាថវិកា ទៅដល់លោកអនុសេនីយ៍ឯកមាស បញ្ញានាយប៉ុស្ដិ៍ប៉ូលិសឃុំគគីរ និង លោកអ៊ូច ធី ប្រជាការពារឃុំគគីរ ដែលពួកគាត់ទាំង២នាក់នេះ ជួបគ្រោះថ្នាក់ចរាចរ រវាងម៉ូតូនិងម៉ូតូកាលពីម្សិលមិញ ពោលគឺថ្ងៃចន្ទទី៥ខែសីហាឆ្នាំ២០១៩នេះ។ក្នុងនោះដែរ លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង បានយកថវិកាទ្រទ្រង់នៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ចំនួន១លានរៀលនិងថវិកា៦៦០.០០០រៀល ដែលថវិកានេះបានមកពីការ ជួយឧបត្ថម្ភពីលោកស្រីមេភូមិក្រប៉ៅចំនួន២០០.000រៀលនិងលោកនាយរងប៉ុស្ដិ៍ព្រមទាំងមន្រ្តីប៉ុស្ដិ៍ ,បងប្អូនប្រជាការពារចំនួន៤៦០.០០០រៀលផងដែរ។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានមានមតិលើកឡើង ដើម្បីផ្ដល់ជាកម្លាំងចិត្តទៅដល់មន្រ្តីទាំង២រូបខាងលើនោះ អោយខិតខំមើលថែទាំសុខភាពអោយបានល្អប្រសើរផងដែរ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបន្តទៀតថា ក្នុងនាមថ្នាក់ដឹកនាំអធិការប៉ូលិសស្រុកកៀនស្វាយ ជានិច្ចកាលតែងតែមានការគិតគូរខ្ពស់ទៅ ដល់មន្រ្តីដែលជាកូនចៅក្រោមឱវាទជានិច្ចនៅ ពេលជួបការលំបាកអ្វីផ្សេងៗនោះ តួយ៉ាងដូចនៅថ្ងៃនេះជាដើម ៕