ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកធម្មយាត្រាហាជ្ជីម៉ាឡេស៊ី២៦នាក់ ត្រូវជាប់គាំងនៅ ក្រុងជេតទះហើយត្រូវវិលត្រឡប់មកប្រទេសវិ់ញ

61

ក្រុងជេតទះ៖អ្នកធ្វើធម្មយាត្រាហាជ្ជីជនជាតិម៉ាឡេស៊ីចំនួន ២៦ នាក់ដែលជាប់គាំងនៅក្នុងចំណតអាកាសយានដ្ឋានអន្តរជាតិជេទតះចាប់តាំងពីយប់ថ្ងៃច័ន្ទនឹងត្រឡប់មកផ្ទះវិញនៅយប់នេះ។

អនុរដ្ឋមន្រ្តីនៃនាយកដ្ឋាននាយករដ្ឋមន្រ្តីលោកស្រី Fuziah Salleh បាននិយាយថាអ្នកធ្វើធម្មយាត្រាហាជ្ជីនឹងចាកចេញពី Jeddah នៅពេលយប់តែមិនបានលំអិតពីព័ត៌មានជើងហោះហើរឡើយ។
លោកស្រីបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា”ផ្អែកលើរបាយការណ៍ដំបូងអ្នកធ្វើធម្មយាត្រាទាំងនេះត្រូវបានគេបដិសេធមិនឱ្យចូលដោយសារតែបញ្ហាទិដ្ឋការនៅពេលពួកគេមកដល់ Jeddah ប្រហែលម៉ោង ៧ យប់ថ្ងៃចន្ទ” ហើយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថាឈ្មោះរបស់អ្នកធ្វើធម្មយាត្រាទាំង ២៦ នាក់មិនមាននៅក្នុងប្រព័ន្ធរបស់ខ្លួនទេ ពិសេសពួកគេបានធ្វើដំណើរមកទីនេះដោយគ្មានកូតាហាជីឬកូតារបស់ម៉ាឡេស៊ី។

គួរឲ្យដឹងដែរថានៅឆ្នាំ២០១៩នេះ មានអ្នកធម្មយត្រាហាជ្ជីជាង៣សែន នាក់ត្រូវបានបដិសេធមិនឲ្យចូលដោយសារបញ្ហាទិដ្ឋការនិងឯកសារធ្វើដំណើរផ្សេងៗ មិនតែប៉ុណ្ណោះមានទាំងចាប់ខ្លួនអ្នកបើកបររថយន្តដឹកអ្នធម្មយាត្រាហាជ្ជីខុសច្បាប់ជាច្រើននាក់ផងដែរ។

អត្ថបទដែលជាប់ទាក់ទង