យ៉ាងហោចណាស់ក៏មានការប្រកួតចំនួន២ដែល ប្រមុខប្រដាល់គុនខ្មែរទាមទារចាក់មើលឡើងវិញ
ភ្នំពេញ៖ប្រមុខប្រដាល់គុនខ្មែរគឺលោកុំឩត្តមសេនីយ៍ឯកតែម ម៉ឺនប្រមុខប្រដាល់គុនខ្មែរបានប្រាប់ទៅប្រធានវិនិច្ឆ័យ និងស្នងការប្រកួតរបស់លោកនៅសង្វៀនអាស៊ីអាគ្នេយ៍ឲ្យចាក់មើលឡើងវិញនូវទិដ្ឋភាពប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវដែលទើបតែបញ្ចប់ទៅថ្មីៗនេះ ។
លោកបានចាត់ទុកថានេះជាការប្រកួតមួយដែលបញ្ចប់ទៅដោយភាពចម្រូងចម្រាស់ធ្វើឲ្យអារម្មណ៍របស់លោកមិនស្ងប់សោះ ។ពេលនេះលោកទាមទារឲ្យអ្នកជាប់ពាក់ព័ន្ធទាំងអស់ចូលរួមពិនិត្យមើលការប្រកួតផ្ដាច់ព្រ័ត្រនោះឡើងវិញ ។
សូមបញ្ជាក់ថាការប្រកួតផ្ដាច់ព្រ័ត្រនោះគឺជាការជួបគ្នារវាងអ្នកប្រដាល់កម្ពុជាសុខ សាវិនក្លិបឆ្មាសសែនសុខជាមួយអ្នកប្រដាល់ថៃផេត ង៉ាម(Phat Ngam) ។ការប្រកួតបានបញ្ចប់ទៅបន្ទាប់ពីឆ្លងកាត់៥ទឹកទាំងលំបាក។
ស្ថានភាពនៃការប្រកួតគឺតឹងតែងហើយលទ្ធផលនៃការប្រកួតមានចៅក្រម៣រូបផ្ដល់ពិន្ទុឲ្យផេត ង៉ាមឈ្នះ និងមាន២រូបផ្ដល់ពិន្ទុឲ្យសាវិនឈ្នះ ។
ប្រធានសហព័ន្ធប្រដាល់គុនខ្មែររូបនេះបញ្ជាក់ថាលទ្ធផលតែប្រកាសហើយគឺមិនអាចប្រែប្រួលបានវិញទេតែលោកត្រូវការយុត្តិធម៌មួយសម្រាប់អ្នកប្រដាល់ ។លោកមិនបន្ទោសអាជ្ញាកណ្ដាលទេតែលោកបន្ទោសចៅ ក្រមទៃ៥រូប ។លោកចង់ដឹងថាតើអ្នកផ្កដល់ពិន្ទុឲ្យសាវិនឈ្នះជាអ្នកខុស ឬ អ្នកផ្ដល់ពិន្ទុឲ្យសាវិនចាញ់ជាអ្នកខុសលោកចង់ដឹង ។
ថ្ងៃទី៩សីហាត្រូវតែយកលទ្ធផលនៃការពិនិត្យឡើងវិញនូវសកម្មភាពប្រកួតរបស់សុខ សាវិនជាមួយអ្នកប្រដាល់ថៃភេត ង៉ាមមកឲ្យលោក ។លោកនឹងដាក់ពិន័យចំពោះអ្នកដែលផដល់ពិន្ទុដែលមានភាពផ្ទុយគ្នានេះ។
លោកបន្តថាស្ថានីយ៍ទូរទស្សន៍មិនខុសទេព្រោះគេគ្រាន់តែជាអ្នករកថរវិកាដៀម្បីប្រកួតប៉ុណ្ណោះតែមន្ត្រីបច្ចេកទេសរបស់យើងជាអ្នកខុស ។ការងារច្រំដែលៗហេតុអ្វីក៏នៅតែផ្ដល់ពិន្ទុម្ដងអញ្ចេះម្ដងអញ្ចុះអញ្ចឹង ?លោកមិនយល់ត្រូវតែពន្យល់លោកពីរឿងនេះផង ។
លោកបន្តដាករណីអ្នកប្រដាល់ចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឩត្តរមានជ័យដែលប្រកួតជាមួយផេត ង៉ាមនេះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏មានភាពចម្រូងចម្រាស់ដែរសូមពិនិត្យមើលសកម្មភាពប្រកួតនេះឡើងវិញដែរ ។ថ្ងៃទី៩សីហាត្រូវតែផ្ដល់លទ្ធផលនៃការពិនិត្យមើលឡើងវិញនេះដល់លោក ៕