ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពអាកាសធាតុ ក្នុងតំបន់មានការផ្លាស់ប្តូរយ៉ាងលឿន ស្ទើរតែអាចនិយាយបានថា មិនដែលធ្លាប់ជួបប្រទះ ក្នុងរយៈកន្លងមក

60

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញ សេចក្តីជូនដំណឹងបន្ថែម (Update) ចាប់តាំងពីថ្ងៃទី ៧-១០ ខែសីហា នេះទៅ ស្ថានភាពក្នុងតំបន់មានការ
ផ្លាស់ប្តូរយ៉ាងលឿនស្ទើរតែអាចនិយាយបានថាមិនដែលធ្លាប់ជួបប្រទះ ក្នុងរយៈកន្លងមក ។

ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៩ បានឲ្យដឹងថា នៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងកើតហ្វីលីពីន មានការកកើតឡើងនូវព្យុះដល់
ទៅ ៣ ស្ថិតក្នុងកន្សោមនៃប្រព័ន្ឋតែមួយ រួមមាន ៖ ព្យុះទី ៤ ឈ្មោះ ហ្វ្រង់ស៊ីសកូ (Francisco) ដែលមានទិសដៅឆ្ពោះ
ទៅកាន់ឧបទ្វីបកូរ៉េ ។ ព្យុះទី ៩ ឈ្មោះ ឡេឌីម៉ា (Lekima) ដែលមានទិសដៅឆ្ពោះទៅកាន់
តៃវ៉ាន់ ។ ព្យុះទី ១០ ឈ្មោះ ក្រសារ (Krosa) ដែលជាឈ្មោះកម្ពុជាយើង
ប៉ានដាក់ ដែលមានទិសដៅឡើងទៅលើ ភាគខាងជើង ។
សូមបញ្ជាក់ជូនថា ព្យុះទាំង ៣ នេះ មិនបោកបក់ចូលក្នុងកម្ពុជាយើងនោះទេ ។ ប្រពន្ធ័សម្ពាធទាប (ITCZ) ដែលលាតសន្ធឹងលើប្រទេសថៃ ឡាវ និង
វៀតណាម ដែលនៅខាងចុងកន្លងមកភ្ជាប់នឹងសម្ពាធទាប (Low) បច្ចុប្បន្ន
សម្ពាធទាបបានបំប្លែងខ្លួនទៅជាវិសម្ពាធសកម្ម (Active Low) ហើយក៏
ត្រូវបានអូសទាញដោយប្រព័ន្ធព្យុះទាំង៣ ដូចបានជម្រាបជូនខាងលើ ។
ម៉ានន័យថា ប្រព័ន្ធសម្ពាធទាប និងមានការប្រែប្រលខុសបន្តិចពីការជូនដំណឹង
ប្រចាំសប្តាហ៍កន្លងមក ។ ដូចនេះ សម្រាប់កម្ពុជាយើង ។
រឿងនៅតែបន្តធ្លាក់ដដែល គ្រាន់តែនៅតំបន់មាត់សមុទ្រ ភ្លៀង ខ្យល់នៅតែបន្តកើតមាន និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ។
បណ្តាខេត្តដែលស្ថិតនៅជាប់នឹងព្រំប្រទល់វៀតណាម បរិមាណភ្លៀងនឹងកើនឡើងខ្លាំង ពិសេសខេត្តក្រចេះ និងត្បូងឃ្មុំ ដែលអាចបង្កឡឺមានជាជំនន់ទឹកភ្លៀង ។ កម្លាំងខ្យល់នៅមានកម្រិតខ្លាំងដដែល គឺ ១៥-២០ ម៉ែត្រក្នុងមួយវិនាទី។
ក្រសួងធនធានទឹក សូមសាធារណៈជនជ្រាបជា ព័ត៌មាន និងបន្តមានការប្រុងប្រយ័ត្នខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង