ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងទេសចរណ៏ ជំរុញឲ្យប្រធានមន្ទីរ ទេសចរណ៏រាជធានីថ្មីផ្តល់អាជ្ញាបណ្ណ័ដល់ទីតាំងអាជីវកម្មដ្ឋានជាង១០០០កន្លែងនៅក្នុងក្រុងត្រឹមរយៈពេល៤ខែ

58

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៏លោកថោងខុនបានជំរុញឲ្យប្រធានមន្ទីរទេសចរណ៏ដែលទើបតែងតាំងថ្មីផ្តល់អាជ្ញាបណ្ណ័ដល់ទីតាំងអាជីវកម្មដ្ឋានទេសចរណ៏ដែលមានជាង១០០០កន្លែងនៅក្នុងក្រុងក្នុងរយះពេល៤ខែខាងមុខដោយធានាថាគ្មានមូលដ្ឋានអាជីវកម្មទេសចរណ៏ណាដែលគ្មានច្បាប់អនុញ្ញាតិនោះទេ។

  ការជម្រុញបែបនេះរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងកាលពីរសៀលថ្ងៃទី៦សីហាខណៈដែលលោករដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៏រាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញដែលពិធីនេះត្រូវបានតែងតាំងលោកម៉មវាសនាឋានន្តរសក្ត័វរមន្ត្រីថ្នាក់លេខ១ជំនួសលោកស្រីគឹមវណ្ណាដែលត្រូវទទួលភារកិច្ចថ្មីជាសមាជិកសភា។

   លោករដ្ឋមន្ត្រីថោងខុនបានមានប្រសាសន៍លើកឡើងថាអាជីវកម្មដ្ឋានទេសចរណ៏ដែលមានដូចជាភោជនីយ៏ដ្ឋាន,ក្លឹបកំសាន្ត,ផ្ទះសំណាក់,សណ្ឋាគារជាដើមមានប្រមាណ១២០០មូលដ្ឋានក្នុងរាជធានីភ្នំពេញ។ដូច្នេះទេលោកប្រធានមន្ទីរថ្មីត្រូវដឹកនាំធ្វើកិច្ចការទាំងនេះឲ្យបានជោគជ័យក្នុងរយះពេល៤ខែខាងមុខដោយធានាថាគ្មានមូលដ្ឋានអាជីវកម្មទេសចរណ៏ណាដែលគ្មានច្បាប់អនុញ្ញាតិនោះទេដោយដាក់សំណួរថាហេតុអីក៏អត់ច្បាប់អាចធ្វើអាជីវកម្មបាន,ហើយហេតុអីបានធ្វើអាជីកម្មបានដោយគ្មានច្បាប់។

    លោករដ្ឋមន្ត្រីថោងខុនក៏បានលើកឡើងពីផែនការចង់បង្កើតបដិវត្តបង្គន់សាធារណៈសំរាប់ទីក្រុងទីប្រជុំជន,ឬភោជនីយ៏ដ្ឋាននានាតាមរយះការធ្វើចលនាប្រឡងប្រណាំងបង្គន់អនាម័យស្អាតតាមស្តង់ដារអាស៊ាននិងពិភពលោក។ក្រៅពីនេះលោកក៏បានលើកឡើងពីការជំរុញផែនការទេសចរណ៏មេគង្គនិងវិថីម្ហូបអាហារ(Street Food)ដែលជាផលិតផលទេសចរណ៏និងមានការទាក់ទាញភ្ញៀវទេសចរណ៏ទេសចរណ៏ដ៏សំខាន់។

  លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានឲ្យដឹងដែរថាក្នុងរយះពេល៥ខែដើមឆ្នាំ២០១៩នេះចំនួនភ្ញៀវទេសចរណ៏អន្តរជាតិដែលបានអញ្ជើញមកកម្ពុជាតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញមានការកើនឡើងជាបន្តបន្ទាប់ដោយយើងទទួលបានភ្ញៀវទេសចរណ៏អន្តរជាតិសរុបចំនួន៩២៣.៧៧១នាក់ស្មើនឹង១៧២សញ្ជាតិកើនឡើង១៧,%បើធៀបនឹងរយះពេលដូចគ្នាក្នុងឆ្នាំ២០១៨។ជាមួយគ្នានេះចំនួនអាជីវកម្មសេវាកម្មទេសចរណ៏នៅរាជធានីភ្នំពេញក៏មានការកើនឡើងដល់៣.០៩៦មូលដ្ឋាន។

    លោកអភិបាលក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដោយសារតែម្ចាស់អាជីវកម្មនិងភ្ញៀវទេសចរណ៏១ចំនួនតូចនៅតែបន្តលួចលាក់ធ្វើសកម្មភាពល្មើសច្បាប់ដូចជាការជួញដូរផ្លូវភេទ,ការជួញដូរប្រើប្រាស់គ្រឿងញៀន,ការចម្លងវប្បធម៌ពាលាអាវ៉ាសែជាដើមដែលទាមទាឲ្យមានការគ្រប់គ្រងត្រួតពិនិត្យដោយម៉ត់ចត់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕

 

អត្ថបទដែលជាប់ទាក់ទង