សមត្ថកិច្ចកំពុងរកវិធីសង្គ្រោះបុរសម្នាក់ ដែលបានធ្លាក់កៀបជាប់ចន្លោះភ្នំហុង ៤ថ្ងៃ
បាត់ដំបង ៖ ប្អូនប្រុសម្នាក់ចូលយកអាចម៌ប្រចៀវ នៅភ្នំជាប់សាលាបឋមហុងទឹក បានធ្លាក់ជាប់ក្នុងរូងរយៈពេល ៤ថ្ងៃ បើរាប់ដល់ថ្ងៃនេះ យកចេញមិនទាន់រួចទេ ដោយជាប់ហ្នឹងគំលាតថ្ម។ ប្រជាជន និងអាជ្ញាធរមានសមត្ថកិច្ច ទើបតែដឹងកាលយប់ម៉ិញនេះ ក៏មកជួយ អន្តរាគមន៍។
នៅពេលនេះ សមត្ថកិច្ចមូលដ្ឋានកំពុងដុតដៃដុតជើងរកវិធីជួយសង្គ្រោះបុរសម្នាក់ ដែលធ្លាប់កៀបជាប់នៅចន្លោះភ្នំហុង ក្នុងស្រុកភ្នំព្រឹក ខេតបាត់ដំបង។
លោក សារ៉េត ពិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងរបស់លោកក៏ដូចជា កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានកំពុងមមាញឹកផ្តល់អាហារ រួមទាំងទឹកផងដែរ ដល់ជនរងគ្រោះដើម្បីមានស្មារតីរង់ចាំការជួយសង្គ្រោះរបស់កម្លាំងសង្គ្រោះ។
ជនរងគ្រោះមានឈ្មោះស៊ុម បូរា ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ជនរងគ្រោះ បានរអិលជើងធ្លាក់ចូលក្នុងចន្លោះជ្រលងភ្នំកៀបជាប់ខ្លួន ខណៈដើរឡើងភ្នំហុង ដើម្បីបោសអាចម៍ប្រចៀវលក់។
តាមការរៀបរាប់ឲ្យដឹងរបស់សាច់ញាតិ ជាប្អូនជនរងគ្រោះ បានបញ្ជក់ថា បងរបស់លោកបានបាត់ខ្លួនតាំងថ្ងៃទី៤ សីហា មក ទោះជាក្រុមគ្រួសារព្យាយាម ដើររកស្ទើរទីកន្លែង ក៏នៅតែរកមិនឃើញ រហូតដល់អំឡុងម៉ោង៨យប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ទើបប្រទះឃើញបងរបស់ខ្លួន បានធ្លាក់កៀបជាប់នឹងជ្រលងថ្ម ភ្នំហុង ដែលស្ថិតក្នុងភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ជាច្រើនថ្ងៃ រួចរូបលោកក៏បានប្រញាប់ប្រញ៉ាល់ ចុះពីលើភ្នំដើម្បីរាយការណ៍ ដល់សមត្ថកិច្ចជួយអន្តរាគមន៍សង្គ្រោះជីវិត៕