ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់យុវជនម្នាក់ ​រំលោភក្មេងស្រីអាយុ១៤ម្នាក់ មួយយប់បាន​សម្រេ​ច២​ដ​ង

225

ភ្នំពេញ ៖​ នគរបាល​ចាប់ខ្លួន​យុវជនម្នាក់ ​ទៅ​សាកសួរ ​ហើយបានចោទប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​លើ​អនីតិជន អាយុ១៤ឆ្នាំ បន្ទាប់ពីជនល្មើសរូបនោះ មានទំនាស់ជាមួយសង្សាររបស់ខ្លួន ដោយ​ខ្លាច​មាន​អំពើ​ហិង្សា​កើតឡើង​ ​ក្មេង​ស្រី​រងគ្រោះ ដែល​ជា​អ្នក​ស្គាល់គ្នា​ បាន​​ទៅ​ហៅ​យុវជន​នោះ ​ឲ្យ​​ទៅ​ដេក​នៅ​បន្ទប់​របស់​នាង ​បំបែក​ចេញពី​នាង​ជា​សង្សារ​កុំ​ឲ្យ​ឈ្លោះ​គ្នា​ទៅ​ទៀត លុះពេលយប់ជ្រៅ យុវជនរូបនោះ ​បាន​បង្ខំ​នាង​​រួម​ភេទ​រហូត​បាន​សម្រេច​២​ដង ។

លុះព្រឹកឡើង ​យុវជន​នេះ​បាន​ឲ្យ​ទូរស័ព្ទ​ដៃ​របស់​​ខ្លួន​​១​គ្រឿ​ង​​ទៅ​នាង ដើម្បី​​ជា​​ថ្នូ​រ​កុំ​ឲ្យ​ប្ដឹងនិងរាយការណ៍ប្រាប់សាច់ញាតិ រួច​ក៏​បាន​ដើរ​ចាកចេញ​ទៅ​បាត់ និង​ធ្វើការ​ជា​ធម្មតា ។ លុះ​២​ថ្ងៃ​ក្រោយមក​រឿងរ៉ាវ​បាន​បែកធ្លាយ ​ដឹង​ដល់​បងស្រី​របស់​ក្មេង​ស្រីរូបនោះ ទើប​បងស្រី​នាង​ប្ដឹង​ឲ្យសមត្ថកិច្ចចាប់ខ្លួន។ ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​ម៉ោង​២​និង​៣០​នាទី ​យប់​រំលង​អធ្រាត្រ ឈាន​ចូ​ល​ថ្ងៃ​ទី​៥ ខែសីហា​នេះ​ នៅបន្ទប់​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុង​សង្កាត់​ចោ​ម​​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​​​ជ័យ ។

យុវជន​សង្ស័យ​ឈ្មោះ ម៉េ​ង ឌឿ​ន អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​បន្ទប់​​ជួល ភូមិ​ឃុំ​កើតហេតុ​ខាង​លើ​ ។ ចំណែក​ក្មេង​ស្រី​​រង​គ្រោះ​ អាយុ​១៤​ឆ្នាំ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួ​ល​​ជាមួយ​បងស្រី​របស់​នា​ង​​ម្នាក់ អាយុ​២០​ឆ្នាំ ។

​នគរបាល​បាន​និយាយ​​ថា យុវជន​ជាប់ចោទ​មាន​សង្សារ​​​រួច​​ទៅ​ហើ​យ ប៉ុន្តែ​នៅ​វេលា​យប់​ថ្ងៃ​កើ​ត​ហេតុ​​ខាង​លើ​​នោះ យុវជន​រូប​នេះ​បា​ន​​មាន​ទំនាស់​គ្នា​ជាមួយ​​ស​ង្សារ​​យ៉ាង​ខ្លាំង ហើយដោយ​សារ​តែ​ខ្លាច​មាន​​អំ​ពើ​ហិង្សា​កើតឡើង​នោះ​ ទើប​​ក្មេង​ស្រី​រ​ង​គ្រោះ​ដែល​ជា​មនុស្ស​​ស្គាល់គ្នា​បាន​ទៅ​​ហៅ​​ឲ្យ​យុវជន​រូប​នេះ ​ទៅ​​ដេក​​នៅ​បន្ទប់​នាង ។​ ខណៈនោះ​យុវជន​ខាង​លើ​ក៏​​បាន​​យ​ល់ព្រម​ដើរ​ចេញពី​សង្សារ​ដែ​ល​​កំពុ​ង​មាន​ទំនាស់​គ្នា​នោះ​ទៅ​​ជា​មួយ​ក្មេង​ស្រី​រង​គ្រោះ ហើ​យ​បាន​ដេក​នៅ​ក្នុង​​​បន្ទប់​នោះ លុះ​យប់​ជ្រៅ​យុវជន​នោះ​ ក៏​បាន​បង្ខំ​ក្មេងស្រី​នោះ​រួម​ភេទ​រហូត​បាន​សម្រេច​​២​ដង៕

អត្ថបទដែលជាប់ទាក់ទង