ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបា​លក្រុ​ងព្រះ​សីហនុចុះទម្លាក់ស្លា​ក​យីហោ “ភោជនីយដ្ឋានទ្វា​រមាស”​ របស់ថៅកែជ​ន​ជាតិចិន

62

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ មានការភ្ញាក់ផ្អើលដោយភោជនី​យដ្ឋា​ន របស់ជនជាតិចិន​មួ​យកន្លែ​ងបា​នដំឡើង ឬលើកស្លាកយីហោហាង​ រ​បស់​ខ្លួនមានឈ្មោះ​ថា​ “ភោជនីយដ្ឋាន​ទ្វា​រមាស” មានទីតាំងនៅចំកណ្តាលក្រុ​ង​ព្រះសីហ​នុ។

ស្លាកយីហោ ដែលមា​ន​ការទា​ក់ទាញ ចំណាប់អារម្ម​ណ៍​ពីប្រជា​ពលរដ្ឋ និងសាធារ​ណជន ខាងលើ​នេះ ត្រូវបានគេថតបង្ហោះតាម​ប​ណ្តាញស​ង្គម ជាពិសេស ក៏បានរិះគន់មន្ត្រីដឹ​កនាំ មន្ទី​​រស្ថា​ប័នពាក់ព័ន្ធមួយចំនួន នៃ​រដ្ឋ​បាលក្រុ​ង-ខេត្តព្រះសីហនុ យ៉ាងចា​ស់ដៃផ​ងដែរ។

បន្ទាប់ពីផ្ទុះការ​រិះគន់ទៅលើស្លាកយីហោហាងជនជា​តិចិន​ខាងលើនេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហ​នុ​ ក៏បានចាត់ឲ្យមន្ត្រីរដ្ឋបា​ល​សាលាក្រុ​ងព្រះ​សីហនុ ចុះសហការគ្នាជាមួ​យ​មន្ត្រី​មន្ទី​រវ​ប្បធម៌ និងវិចិត្រសិ​ល្បៈ ព្រមទាំងមន្ត្រីមន្ទីរព័ត៌​មា​នខេត្ត​ព្រះសីហ​នុផង បានចុះទៅដល់​ទី​តាំងហា​ង របស់ថៅ​កែ​ចិន មានស្លាកយីហោ “ភោជនីយដ្ឋា​នទ្វារ​មាស” ដើម្បីណែនាំដល់ម្ចាស់ហាងជ​ន​ជាតិចិ​នរូ​បនោះ ឲ្យរុះរើទ​ម្លាក់​ស្លាក​យីហោ​”ទ្វារ​មាស” នោះចេញនៅរសៀលថ្ងៃទី​៧ ​ខែសីហា ឆ្នាំ២០១៩នេះ។

“ភោជនីយដ្ឋា​នទ្វារមាស​” ដែល មានថៅកែជនជា​តិចិ​នខា​ងលើនេះ មានទីតាំងនៅខាងក្រោ​យ​ស្ថានី​យប្រេង​ឥន្ធនៈ​តូតា​ល់ ស្ថិតក្នុងភូមិភូមិ​២ ​សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ។

ទាក់ទិ​នការ​លើកស្លា​កយីហោនេះ មន្ត្រីរដ្ឋបាលសាលា​ក្រុ​ងព្រះសី​ហនុ និងមន្ទីរមន្ទីរ​វ​ប្បធម៌​ខេត្តព្រះ​សីហនុ បានឲ្យដឹងថា ចំពោះបញ្ហាលើកស្លា​ក​យីហោ របស់ជនជា​តិចិន ដោយបកប្រែពីអក្ស​រចិ​ន មកជាភាសាខ្មែរ នៅខេត្តព្រះសីហនុ​ ជាបន្ត​បន្ទាប់ម​កនេះ គឺភាគច្រើន បានសរសេរ ឬ​ក៏បក​ប្រែភាសាពី​ភាសា​ចិន មកភាសាខ្មែរ បានខុសអក្ខរា​វិរុ​ទ្ធ ឬបក​ប្រែខុ​សអ​ត្ថន័​យដើម របស់ភាសាចិន៕

អត្ថបទដែលជាប់ទាក់ទង