ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមជួយសង្គ្រោះ ដឹកនាំដោយទេសរដ្ឋមន្ដ្រី ​គន់ គីម កំពុងយកជនរង​គ្រោះចេ​ញពីរូងភ្នំ

45

បាត់ដំបង ៖ ក្រុ​មប្រតិបត្តិការស​មត្ថ​កិច្ចចម្រុះជាច្រើនអង្គភាព ដឹកនាំដោយលោកទេសរ​ដ្ឋម​ន្ដ្រី គន់ គីម អនុប្រធានទី១ នៃ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ​កំពុង​ជួយសង្គ្រោះបុរសម្នាក់ដែលរអិ​ល​ជើង​ធ្លាក់គា​បជាប់ក្នុងរូង​ថ្ម នៃភ្នំហុង ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។

ពាក់ព័ន្ធករណីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ​គ្រ​ប់គ្រង​គ្រោះម​ហន្ដ​រាយ បានប្រាប់បណ្ដាញព័​ត៌​មាន​ ឲ្យដឹងថា រហូតមកដល់ពេល​នេះ​ លោកកំពុងដឹកនាំក្រុ​ម​សម​ត្ថកិច្ច​ជាច្រើ​នអង្គ​ភាព មានទាំងអង្គ​ភា​ព៧១១ នៃកងពលតូច​លេ​ខ៧​០, កម្លាំងនគរបាល,​ កម្លាំង​កង​រាជអា​វុធហត្ថ និងកម្លាំងយោធា ដើម្បីសង្គ្រោះជនរងគ្រោះ។

លោកទេ​ស​រដ្ឋមន្ដ្រី គន់ គីម អះអាងថា សមត្ថកិច្ចដែលមានទាំងកម្លាំង​ភូ​មិភា​គ និងកម្លាំងនគ​របា​ល ​បាន​សង្គ្រោះជនរងគ្រោះជិតរួចចេញម​ក​ខាង​ក្រៅហើយ​ ប៉ុន្ដែមិនទាន់បានទាំង​ស្រុ​ងនៅឡើ​យទេ។
សូមជម្រាបថា បុរសម្នាក់បានបាត់ខ្លួន៣​យប់ ៤ថ្ងៃ ដោយគាបជើងជាប់​ថ្មក្នុ​ង​រូងភ្នំ ក្រោយឡើងកើបអាច​ម៍​ប្រ​ចៀវ ហើយរអិលជើងធ្លា​ក់ តាំងពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩នេះ ហើយក្រុមគ្រួសារប្រទះឃើញ នៅ​ថ្ងៃទី៧ ខែសីហានេះ។ ប៉ុន្ដែបុរសខាងលើ រហូ​តមក​ដល់​ពេ​លនេះ មិនទាន់អាចចេញពីរូងថ្ម​បា​ននោះទេ​​ ស​មត្ថកិច្ចកំពុង​ជួយ​សង្គ្រោះ​។

យោងតាមបណ្តឹងរបស់ម្ដាយជនរង​គ្រោះ បានមកប្ដឹងស​ម​ត្ថកិច្ច​ថា គាត់បានបាត់​កូ​នឈ្មោះ​ បូរ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ​ឃុំអង្គរបា នស្រុកសំពៅ​លូន​ ខេត្តបាត់ដំបង រយៈពេល៤ថ្ងៃមកហើយ។ ​បើតាមម្តាយជន​រ​ងគ្រោះ បានប្រាប់សមត្ថ​កិ​ច្ចថា នៅថ្ងៃទី៤ ខែសីហា​ ឆ្នាំ២០១៩ កូនគាត់បានចេញ​បា​ត់ពីផ្ទះ ហើយមិនឃើញវិលត្រឡប់ម​កវិញទេ ហើយឆោឡោដើររក​ ទើប​ប្រទះ​ឃើញជាប់ក្នុងរូងភ្នំ នៅចំណុចភ្នំហុង ស្ថិត​ក្នុងភូ​មិក្បា​លហុងទឹក ឃុំបារាំងធ្លាក់ ស្រុ​កភ្នំព្រឹ​ក។

បើតាមលោកអធិកា​រស្រុកភ្នំព្រឹក នៅន្លែងកើតហេតុជនរង​គ្រោះ​អាច​និយាយបាន​ធម្មតា មិនទាន់សន្លប់បា​ត់ស្មា​រតីនោះ​ទេ ហើយបានប្រាប់ថា ​ខ្លួនឡើងមកកើបអាចម៍ប្រចៀវ ភ្លាមនោះក៏បានជ្រុះពិ​ល ហើយ​ខ្លួន​ក៏បាន​ដើរ​រកពិល ក៏រអិលធ្លាក់ជាប់ក្នុង​ប្រឡោះថ្មតែ​ម្ដង៕

អត្ថបទដែលជាប់ទាក់ទង