ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន Hanshin យល់ព្រមជួស​ជុល​ផ្នែ​កខ្លះ​ នៃកំ​ណាត់​ផ្លូវជា​តិលេ​ខ២​១ ដែលសាងសង់មិនស្រ​បតា​ម​លក្ខណៈ​បច្ចេ​កទេស​

56

ភ្នំពេញ៖ ថ្ងៃពុធ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារ​ជា​មួយគ​ណៈប្រ​តិភូ Hanshin Engineering and Construction Co., Ltd ដឹកនាំ​ដោ​យលោ​ក Choi Young Sun ប្រធានក្រុមហ៊ុន​នៅ​ទីស្នា​ក់កា​រធំ​នៅប្រ​ទេស​កូរ៉េ ដែល​មាន​ការ​ចូលរួ​មពី​ថ្នាក់​ដឹក​នាំក្រ​សួង និងមន្ត្រីជំ​នាញ​ បច្ចេ​កទេ​សក្រ​សួង​។

ជំនួបនេះធ្វើឡើងបន្ទាប់ពីក្រសួងសាធារណការ​ និងដឹកជញ្ជូន និងវិទ្យាស្ថាន ​KICT (Korea Institute of Civil Engineering and Building Technology) បានរកឃើ​ញ​ថា៖ ផ្នែកខ្លះនៃកំណាត់ផ្លូ​វ​ជាតិ​លេខ​២១ សាងសង់មិនស្របតាម​ល​ក្ខណៈ​បច្ចេ​កទេ​ស ដោយត្រង់ចំណុចដែលបា​ន​ជួស​ជុល​រួច​មានស្នា​មបែក ប្រេះ និងសម្បុកមាន់ជាច្រើនក​ន្លែ​​ង និងបានកំពុងទ​ទួ​លរ​ងកា​រខូ​ចខា​ត​បណ្តើ​រៗ។

លោក Choi Yo​ung Sun បានមានប្រ​សា​សន៍​ថា៖ ក្រុមហ៊ុនទទួលស្គាល់ថាផ្នែកខ្លះនៃ​កំ​ណាត់​ផ្លូវ​ជា​តិលេខ​២១​នេះ សាងសង់មិនស្របតាមលក្ខ​ណៈ​បច្ចេក​ទេស​តាម​ការ​លើក​ឡើងដោ​យ KICT និងបានយល់ព្រមដោះ​ស្រា​យ ​និងអ​នុវត្តន៍ផែនកា​រជួ​សជុ​លដែល​បាន​បញ្ជាក់ក្នុងរបាយការណ៍​រ​បស់​ KICT។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភា​ព​អ៊ុត​កៅស៊ូ​ AC បន្ថែមពីលើចំនួនបីសង់​ទីម៉ែ​ត្រ​ទៀត​បន្ទា​ប់ពីជួ​សជុលរួច ដើម្បីធ្វើឱ្យផ្លូវនេះមា​ន​ភាព​រឹងមាំ​ប្រើប្រា​ស់យូ​រអង្វែង ដោយផ្ដោ​តលើគុណភាពជាចម្បងមុននឹង​ស​ម្ភោធដា​ក់ឱ្យ​ប្រើប្រា​ស់ជាផ្លូ​វការ​។

លោក Choi You​ng Sun បានកត់សម្គាល់លើសំណើរ​ប​ស់លោកទេសរដ្ឋមន្ត្រី និងសន្យាយក​សំណើ​នេះទៅ​ពិភា​ក្សាប​ន្ថែម ជាមួ​យអ្នក​ជំនា​ញបច្ចេ​កទេ​ស រប​ស់ក្រុ​មហ៊ុ​ន ដើម្បីពិ​និត្យ​លទ្ធ​ភាព ហើយសង្ឃឹមថានឹង​អាចផ្តល់ចម្លើយវិជ្ជមានតបទៅតាមសំ​ណូ​ម​ពរ​រប​ស់លោកទេសរ​ដ្ឋម​ន្ត្រី។

លោកទេសរ​ដ្ឋម​​ន្ត្រី​បាន​បន្ថែមថា៖ ក្រសួងនឹងសហការ​យ៉ា​ងជិ​តស្និ​ទ្ធជាមួ​យក្រុ​មហ៊ុន​ ដើម្បីធ្វើឱ្យសកម្មភាព​កា​រងារ​ទាំង​អស់ មាន​ភាព​រលូន និងប្រសិទ្ធភាព​ខ្ព​ស់។

ឆ្លៀ​តក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ​យ៉ា​ងជ្រាល​ជ្រៅដ​ល់ក្រុ​មហ៊ុន ដែលបានផ្តល់ជញ្ជី​ងថ្លឹ​ងរថយន្តដោយស្វ័យប្រវ​ត្តិ​បង្កប់​នៅក្នុងដី (Weighs in motion) និងកាមេរ៉ា​ចា​ប់ល្បឿន​រថ​យន្ត ​ដើម្បីបំ​ពាក់​លើផ្លូ​វនេះសំ​ដៅធា​នាកុំ​ឱ្យមាន​រថ​យន្តដឹ​កទំ​និញលើសកម្រិតកំណត់ ​និងអាចឱ្យផ្លូវនេះប្រើប្រាស់​បា​ន​យូរអ​ង្វែង៕

អត្ថបទដែលជាប់ទាក់ទង