បើគិតត្រឹមឆ្នាំ២០១៩នេះ អ្នកកើតជំងឺមេរោគ អេដស៏ មកទទួលសេវាថ្នាំ ពន្យាររាល់ខែ៦ម៉ឺននាក់
ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០១៩នេះ បច្ចុប្បន្ន កម្ពុជាមានអ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ មកទទួល សេវា ថ្នាំ ពន្យាជាប្រចាំ ប្រមាណជា៦ម៉ឺននាក់ ខណៈការទទួលសេវាថែទាំ និងការព្យាបាល គឺត្រូវបានធ្វើឡើងនៅតាមន្ទីរពេទ្យ និងគ្លីនិកចំនួន៦៨ ទូទាំងប្រទេស។ នេះបើនេះបើតាមប្រសាសន៍លោករដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថបានថ្លែងឱ្យដឹងកាល ថ្ងៃ០៨ សីហា ឆ្នាំ២០១៩នេះ។
លោកបានបញ្ជាក់ថា៖ កម្ពុជាមានអ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ មកទទួលថ្នាំជាប្រចាំ ប្រមាណជា៦ម៉ឺននាក់ ខណៈការទទួលសេវាថែទាំ និងការព្យាបាល គឺត្រូវបានធ្វើឡើងនៅតាមន្ទីរពេទ្យ និងគ្លីនិកចំនួន៦៨ ទូទាំងប្រទេស។ ចំពោះមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម បច្ចុប្បន្នផ្តល់ការព្យាបាលជូនអ្នកជំងឺ ដែលបានឆ្លងមេរោគអេដស៍ប្រមាណ៣៧៧៥នាក់។
ក្នុងឱកាស ចុះសិក្សាស្វែងយល់ អំពីការផ្តល់សេវាថែទាំ ព្យាបាល នៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម និងគ្លីនិកឈូកស ដោយផ្ទាល់, នាព្រឹកថ្ងៃទី៧ សីហា ២០១៩នេះ ឯកឧត្តម ទេសរដ្ឋមន្រី្ត បានឱ្យដឹងទៀតថា អ្នកជំងឺម្នាក់ដែលមានលទ្ធភាពមកទទួលការព្យាបាលរបស់គាត់ ល្អប្រសើរនោះ គាត់ត្រូវមកពិនិត្យតាមដានសុខភាព និងទទួលថ្នាំប្រឆាំងមេរោគអេដស៍ យ៉ាងហោចណាស់១ដង ក្នុងរយៈពេល៣ខែម្តង។
ជាមធ្យមអ្នកជំងឺប្រមាណជា៦០ ទៅ៧០នាក់ មកទទួលសេវានៅមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ក្នុងមួយថ្ងៃៗ។ សម្រាប់ការចុះពិនិត្យផ្ទាល់នាព្រឹកនេះ ក៏ជាផ្នែកមួយនៃការសិក្សាស្វែងយល់ជាក់ស្តែងនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អំពីស្ថានភាពផ្តល់សេវា ថែទាំព្យាបាល និងឆ្លើយតបទៅនឹងជំងឺអេដស៍ ដើម្បីសម្របសម្រួលគោលនយោបាយ កំណត់ទិសគោលដៅ និងអាចរៀបចំគោលនយោបាយ លើកកំពស់គុណភាពសេវា អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត និងអាចបទបែនស្របតាមស្ថានភាព ជាក់ស្តែងនិងឈានទៅ ទទួលខុសត្រូវបញ្ហាសុខមាលភាពសង្គមផ្ទាល់ ក្នុងភាពជាម្ចាស់ ដោយប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាព ហើយនិងកាន់តែអាចឆ្លើយតបទៅ នឹងតម្រូវការបច្ចុប្បន្ន និងអនាគត។
សូមបញ្ជាក់ថា៖ នៅព្រះរាជាណាចក្រកម្ពុជា ករណីអ្នកបានឆ្លងមេរោគអេដស៍ដំបូង បំផុត ត្រូវបានធ្វើតេស្តឈាមរកឃើញនៅក្នុងឆ្នាំ១៩៩១ ចំណែកករណីអ្នកជំងឺអេដស៍ ទី១ ត្រូវបានបញ្ជាក់រោគវិនិច្ឆ័យក្នុងឆ្នាំ១៩៩៣។ ជាពិសេសខណៈ ជំនួយមូលនិធិសាកល និងជំនួយក្រៅប្រទេស ផ្សេងទៀត ផ្តល់ជូនព្រះរាជាណាចក្រម្ពុជា ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់នោះ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ជាស្ថាប័ន សម្របសម្រួលគោលនយោបាយ បានរួមគ្នាជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត រិះរកមធ្យោបាយ វិធីសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងផ្តល់សេវាបង្ការការចម្លងមេរោគអេដស៍ និងសេវាថែទាំព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ អោយបានកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីសម្រេចអោយបានគោលដៅកាត់បន្ថយការចម្លងមេរោគអេដស៍ អោយធ្លាក់ចុះមកក្នុងកំរិតទាបបំផុតត្រឹមឆ្នាំ២០២៥៕ ដោយ៖សំរិត