ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តូរមុខងារ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ

97

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រឹកថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៩ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះស៊ីហនុ នៅក្រុងព្រះសីហនុ ។ សេចក្តីប្រកាសស្តីពីការកែសម្រួលតួនាទីភារកិច្ចនាយទាហានក្នុងកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងប្រគល់តួនាទីថ្មីដល់លោកវរសេនីយ៍ឯក នូវ សំអុល ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះស៊ីហនុ ជំនួស ឯកឧត្តម ឧត្តមសេនីយ៍ទោ សាវិន វិបុល អតីមេបេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្តព្រះស៊ីហនុ ។ ដែល លោក ឧត្តមសេនីយ៍ទោ សាវិន វិបុល ត្រូវបានផ្តល់តួនាទីជា នាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើង គោក ។ លោកហ៊ុន ម៉ាណែត ក៏បានផ្តល់កិត្តិយសប្រគល់ជូនប្រកាសតែងតាំងមុខតំណែងនិងត្រាសិទ្ធិ ជូនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះស៊ីហនុថ្មី ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំរបស់តំបន់ប្រតិបត្តិការខេត្ត ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងអង្គភាពចំណុះសម្រេចបានគួរឲ្យកត់សម្គាល់ ដោយអនុវត្តស្របនឹងបទបញ្ជា បញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគទី៣ ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានជម្រុញដល់កងកម្លាំងត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការ បន្ថែមទៀតគ្រប់បណ្តាជំនាញ ត្រូវរួមសាមគ្គីភាពគ្នាឱ្យបានល្អ ក៏ដូចជាបន្តចូលរួមសហការ ថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម និងលើកកម្ពស់ការងារហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញផ្សេងៗ ព្រមទាំងយកចិត្តទុកដាក់បង្កើន លើការងារអប់រំចិត្តសាស្ត្រដល់កងទ័ពជាប្រចាំ ផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តិនានា និងត្រូវគោរពលក្ខន្តិកៈ របស់កងយោធពលខេមរភូមិន្ទ ឲ្យបានភ្ជាប់ភ្ជួួន និងបន្តភារកិច្ចពង្រឹងប្រៀបការពារជាតិ បានរឹងមាំ និងរក្សាមានទំនាក់ទំនងប្រពៃណីដ៏ល្អជាមួយបណ្តាប្រទេសជិតខាង ។ លោកហ៊ុន ម៉ណែត ក៏បានក្រើនរំលឹកដល់មេបញ្ជាការ ដែលទើបទទួលភារកិច្ចថ្មី ត្រូវអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ដោយត្រូវគោរស្រឡាញ់ នាយ ពលទាហានថ្នាក់ក្រោមខ្លួន ឲ្យដូចជាបងប្អូន និងកូនចៅរបស់ខ្លួន ពិសេសត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារឲ្យកាន់តែល្អថែមទៀតដោយគិតគូរប្រយោជន៍ជាតិជាធំ ៕

អត្ថបទដែលជាប់ទាក់ទង