ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូតកម្ពុជាប្រចាំកូរ៉េ​ សហការជាមួយ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ បន្តចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋកម្ពុជាបាន ១៦០នាក់

140

កូរ៉េំ ៖ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ​ លោក​ ឡុង​ ឌីម៉ង់​​ កាលពីថ្ងៃអាទិត្យទី១៥ ខែកក្កដា​ ឆ្នាំ២០១៨បានដឹកនាំសហការី​ សហការជាមួយ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ ចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយ
ឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ​ជូនប្រជាពលរដ្ឋ បានចំនួន​ ១៦០នាក់។

លោក​ ឡុង​ ឌីម៉ង់​​ បានអោយដឹងតាមប្រព័ន្ធតេឡេក្រាមនៅព្រឹកថ្ងៃ១៦ កក្កដានេះថា អនុវត្តន៍​កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល​ ក្នុងការអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិត​ និងមានប្រសិទ្ធភាពជូន​ប្រជាពលរដ្ឋ​ ចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន នៅថ្ងៃអាទិត្យទី១៥ ខែកក្កដា​ ឆ្នាំ២០១៨ នេះ​លោក​​ ​បានដឹកនាំសហការី​ សហការជាមួយ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ ចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ​ជូនប្រជាពលរដ្ឋ បានចំនួន​ ១៦០នាក់។

លោកបានបញ្ជាក់ថា ក្រុុមការងារស្ថានទូតពិតជាពេញចិត្តនឹងបំពេញការងារដើម្បីបំរើផលប្រយោជន៍ជូនបងប្អូនខ្មែរជានិច្ច បើទោះបីនៅក្នុងថ្ងៃសម្រាកចុងសប្ដាហ៍ក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង