ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរសង្កាត់ចាក់អង្រែលើបានទទួលធុងសំរាមពីក្រុមហ៊ុនចំនួន២៨ធុងទុកដាក់សំរាម

65

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី០៧ខែសីហាឆ្នាំ២០១៩នេះតំណាងក្រុមហ៊ុន ប្រ៊ីធីសអឹមើរីខិន ថឹប៊ែកខូ ( ខេមបូឌា ) លីមីធីត បានជួយឧបត្ថម្ភជាធុងសំរាមដោយប្រគល់ធុងសំរាមចំនួន ២៨ ធុង មកដល់អាជ្ញាធរសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញសម្រាប់ចូលរួមសំអាតអនាម័យបរិស្ថាន នៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើអោយបានល្អប្រសើរផងដែរ។
ខណៈពេលក្នុងពិធីប្រគល់ ទទួលធុងសំរាមនៅសាលាសង្កាត់ចាក់អង្រែលើនាឱកាសនោះលោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខាងលើ​ដែលបានជួយឧបត្ថម្ភធុងសំរាមមកអោយអាជ្ញាធរសង្កាត់ដើម្បីបែងចែក​ដាក់តាមគោលដៅនិមួយៗតាមដងផ្លូវនានានៅតាមបណ្ដាភូមិនិមួយៗ​​ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើសម្រាប់អោយបងប្អូនប្រជាជនរស់នៅក្នុង​មូលដ្ឋាននិងអ្នកដំណើរតាមដងផ្លូវគាត់បានប្រើប្រាស់សម្រាប់ដាក់សំរាម​នៅតាមធុងសំរាមសម្រាប់អោយខាងក្រុមហ៊ុនដឹកជញ្ជូនសំរាមយកទៅចាក់ចោល​នៅគំនរសំរាមនៅជាយក្រុងហើយសកម្មភាពនេះគឺចាត់ទុកជាការចូលរួមយ៉ាងផុលផុស​ ជាមួយខាងអាជ្ញាធរក្នុងការសម្អាត អនាម័យ បរិស្ថាននៅក្នុងរាជធានីភ្នំពេញនិយាយជារួម និង និយាយដោយឡែកនៅក្នុងមូលដ្ឋានសង្កាត់ចាក់លើអោយមានផាសុខភាពល្អមិនប៉ះពាល់សុខភាពផងដែរ។

អត្ថបទដែលជាប់ទាក់ទង