ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៦៤រូបមានតែ៩រូបដែលបានទទួលនិទ្ទេសល្អ

68

​ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមប្រដាល់គុនខ្មែរដែលចាប់ផ្ដើមពីថ្ងៃទី៥មកនោះបាន

បញ្ចប់ហើយនៅល្ងាចថ្ងៃទី៨សីហា ។

​ជាមួយនឹងការបញ្ចប់នេះលោកឩត្តមសេនីយ៍ឯកតែម​ ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានព្រមាន

ដោយធ្ងន់ៗចំពោះសិក្ខាកាមដែលចូលរួមទាំងអស់ថាចាប់ពីពេលនេះទៅដល់វេលាដែលលោកត្រូវវះកាត់ដើម្បី

​កាត់សាច់ស្អុយចេញហើយ ។សូមធ្វើអ្វីៗដោយយុត្តិធម៌ ស្មោះត្រង់កុំបំផ្លាញអនាគតកីឡាករ ឈ្នះគឺឈ្នះ ចាញ់

​គឺចាញ់ ។

​លោកហេង សុឃនដែលជាអនុប្រធានសហព័ន្ធនិងជាអ្នកគ្រប់គ្រងវគ្គនេះដោយផ្ទាល់នោះបានឲ្យដឹង

​ថាតាមការគ្រោងទុកវគ្គនេះមានសុក្ខាកាមចូលរួម៨៤រូបឯណោះតែដោយសារពួកគេសុទ្ធតែរវល់នោះទើបសិក្ខាកាមចូលរួមមានចំនួនតែ៦៤រូប​។

​លោកបន្ដថាដោយសារសិក្ខាកាមមួយចំនួនមិនសូវចេះអក្សរ មានកម្រិតវប្បធម៌ទាមហេតុនេះការធ្វើ

តេស្តមិនធ្វើដោយសំណេរឡើយគឺធ្វើតេស្តដោយផ្ទាល់មាត់។ការធ្វើតេស្តតេស្តដោយផ្ទាល់មាត់នះមានសិក្ខាកាមតែចំនួន៩រូបប៉ុណ្ណោះដែលទទួលបាននិទ្ទេស A ១៧រូបទទួលបាននិទ្ទេស B និង៣៨រូបបានទទួលនិទ្ទេសC។

​លោកប្រធានសហព័ន្ធតែម ម៉ឺនបានអៃអាងថានេះជាវគ្គមួយដែលបណ្ដុះបណ្ដាលតាមស្ដង់ដារហើយ

​អ្នកបានទទួលនិទ្ទេស B និង C ត្រូវតែត្រៀមខ្លួនមកសិក្សាបន្កព្រោះខ្លះធ្វើការរាប់ឆ្នាំហើយនៅតែយ៉ាប់ទៀត ។

លោកបន្តថារាល់ការបណ្ដុះបណ្ដាលនីមួយៗត្រូវចាយលុយច្រើនណាស់ដែលនេះជាលុយតរបស់ក្រសួងអប់រំ

យុវជន និង កីឡា ។

​លោកហ៊ុន សាមុតប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាបានបញ្ជាក់ថាដលើឆ្នាំ២០២៣ពេលដែលកម្ពុ

ជាធ្វើជាម្ចាស់ផ្ទៃស៊ីហ្គេមនោះបើប្រដាល់គុនខ្មែរមិនមានចៅក្រម អាជ្ញាកណ្ដាលកម្រិតអន្តរជាតិទេនោះនៅតែ

​មានបញ្ហាដដែល ។លោកបានសំណូមពរឲ្យប្រធានសហព័ន្ធប្រដាល់គុនខ្មែរគួររកអ្នកចេះភាសាហើយបញ្ជូនពួក

​គេទៅសិក្សានៅក្រៅប្រទេស ឬ អញ្ជើញគ្រូពីក្រៅប្រទេសមកបណ្ដុះបណ្ដាលក្នុងស្រុក?ពេលវេលាសម្រាប់ឆ្នាំ

២០២៣នៅខ្លីណាស់​៕

អត្ថបទដែលជាប់ទាក់ទង