ខឹងរឿងជំពាក់ប្រាក់មិនព្រមសង ប្រើកាំបិតស្ទាក់កាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់
បាត់ដំបង៖
ជនដៃដល់ខឹងរឿងជំពាក់ប្រាក់មិនព្រមសង ប្រើកាំបិតស្ទាក់កាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានស្រាវជ្រាវឃាត់ខ្លួន។
នៅថ្ងៃទី៥ខែសីហាឆ្នាំ២០១៩ម៉ោង១៧និង៣០នាទីនៅចំណុចប្រឡាយ៧០ ក្នុងភូមិកៀនកែស០១ ឃុំគោកឃ្ម៉ំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីឃាតកម្មគិតទុកជាមុន(មានអាវុធ)មួយកើតឡើងបង្កដោយជនសង្ស័យ០១ក្រុមបានប្រើប្រាស់កាំបិតជាមធ្យោបាយស្ទាក់កាប់ទៅលេីជនរងគ្រោះឈ្មោះ រ៉ង រក្សាភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបងជាច្រើនកាំបិតបណ្តាលអោយរងរបួសជាច្រើនកន្លែង ដែលស្ថានភាពនៃអំពើកាប់ប្រហារនេះពិតជាមានចេតនាសម្លាប់ជនរងគ្រោះនាេពលនោះតែម្តង។
ក្នុងពេលកំពុងធ្វើសកម្មភាពដោយសារមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីនោះជនរងគ្រោះបានព្យាយាមរត់គេចសំដៅរកប្រជាពលរដ្ឋឲ្យជួយ ជាហេតុធ្វើឲ្យក្រុមជនល្មើសដកខ្លួនគេចចេញពីទីកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុបន្តិចជនរងគ្រោះត្រូវបាននគរបាលនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយផ្តើមចេញពីករណីនេះ និងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌលោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រកថ្មគោល បានដឹកនាំកម្លាំងនគរបាលជំនាញក្នុងអង្គភាពធ្វើការស្រាវជ្រាវលើករណីនះ លុះដល់ថ្ងៃទី០៨ខែសីហាឆ្នាំ២០១៩កម្លាំងផ្នែកជំនាញហការ៍ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលគោកឃ្មុំ ប៉ុស្តិនគរបាលរដ្ឋបាលតាម៉ឺន ប៉ុស្តិគរបាលរដ្ឋបាលតាពូងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
០១-ឈ្មោះ លិន លីនជី ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោលខេត្តបាត់ដំបង ជា (ជនដៃដល់)
០២-ឈ្មោះ ចន សុភេន ភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (ជនដៃដល់)
នៅចំពោះមុខការសាកសួរស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលជនដៃដល់ទាំងពីនាក់បានឆ្លើយសារភាពថា ពួគេមានបក្សពួកមួយចំនួនទៀត បានធ្វើសកម្មភាព(ស្ទាក់កាប់)ទៅលើជនរងគ្រោះឈ្មោះ រ៉ង រក្សា ភេទប្រុស អាយុ២១ឆ្នាំកាលពីថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០១៩ នៅចំណុចទីតាំងខាងលើប្រាកដមែន ហើយមូលហេតុដែលពួកខ្លួន(ស្ទាក់កាប់)ទៅលើជនរងគ្រោះដោយសារតែជនរងគ្រោះជំពាក់ប្រាក់ពួកខ្លួនមិនព្រមសង។
បច្ចុប្បន្នជនសង័្សយទាំងពីរនគរបាលស្រុកថ្មគោលកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាលយជំនាញចាត់ការបន្តតាមផ្លូវច្បាប់ រីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចនគរបាលបន្តធ្វើការស្រាវជ្រាវតាមនីតិវិធី៕