ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ​ បាននឹងកំពុង សាងសង់​ ជួសជុល​ និង​ថែទាំថែទាំផ្លូវជួសជុលបង្គោលសុវត្ថិភាពជាមួយនិងការសាងសង់ស្ពានលើផ្លូវជាតិលេខ៩៥

65

ខេត្តព្រះវិហារ៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននឹងកំពុងធ្វើសកម្មភាពសាងសង់ជួសជុលនិងថែទាំថែទាំផ្លូវជាតិលេខ៩៥ដោយបន្តបាញ់កៅស៊ូសៀលស្នាមប្រេះស្រុតបន្តការជួសជុលបង្គោលសុវត្ថិភាពជាមួយនិងការសាងសង់ស្ពានលេីផ្លូវជាតិលេខ៩៥នេះផងដែរដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឱ្យបានស្រួលនិងសុវត្ថិភាព។

   លោកសំលាងទ្រីប្រធានមន្ទីរសាធាាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថានៅពេលនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងធ្វើសកម្មភាពការងារលើការសាងសង់ជួសជុលនិងថែទាំជាប្រចាំ។ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍០៨កើតខែស្រាពណ៍ឆ្នាំកុរឯកស័ក..២៥៦៣ត្រូវនឹងថ្ងៃទី០៨ខែសីហាឆ្នាំ២០១៩មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនៅតែបន្តសកម្មភាពសាងសង់ជួសជុលនិងថែទាំលើការងារមួយចំនួនក្នុងនោះ/​ ការងារថែទាំផ្លូវជាតិលេខ៩៥(ក្រុមកៅស៊ូ) បន្តបាញ់កៅស៊ូសៀលស្នាមប្រេះស្រុតនៅចន្លោះគីឡូម៉ែត្រ៤៣+០០០ដល់គីឡូម៉ែត្រ៤៤+០០០ ក្នុងភូមិសាស្ត្រស្រុករវៀងខេត្តព្រះវិហាររីឯលទ្ធផលថ្ងៃនេះសម្រេចបាន៤២០ម៉ែត្រការ៉េ។/​ ការងារជួសជុលបង្គោលសុវត្ថិភាពថ្ងៃនេះក្រុមការងារបានជួសជុលបង្គោលសុវត្ថិភាពដែលរថយន្តបុកបាក់បានចំនួនបង្គោលលលេីកំណាត់ផ្លូវជាតិលេខ៦២និងលេីកំណាត់ផ្លូវខេត្តលេខ2PVH2 បានចំនួន០៥បង្គោលព្រមទាំងនៅលេីកំណាត់ផ្លូវខេត្តលេខ  ២៦២៥បានចំនួន១២បង្គោលផងដែរ។/​ ការងារសាងសង់ស្ពានលេីផ្លូវជាតិលេខ៩៥ថ្ងៃនេះក្រុមការងារក៏បានចងដែកជញ្ជាំង(Abutment Wall A1) ស្ពានអូរតាំងយូនៅគីឡូម៉ែត្រ១+២៧០ដែលមានប្រវែង១៨ម៉ែត្រនិងបានចាក់បេតុងធ្នឹម(Beam)ស្ពានអូរឆឆែបនៅគីឡូម៉ែត្រ០+២២៥ប្រវែង៤៥ម៉ែត្រស្ពានទាំងពីរខាងលេីស្ថិតនៅទីរួមស្រុកឆែបខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង