ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំរិតទឹកភ្លៀងនៅក្រុងព្រះសីហនុ បានកើនឡើងដល់២៧២មីលីម៉ែត្រមិនធ្លាប់មានកន្លងមកបានធ្វើអោយទីក្រុងទទួលរងការលិចលង់យ៉ាងខ្លាំង

97

ក្រុងព្រះសីហនុ៖កំរិតទឹកភ្លៀងនៅក្រុងព្រះសីហនុបានកើនឡើងដល់២៧២មីលីម៉ែត្រដែលជាកំរិតមួយមិនធ្លាប់មានកន្លងមកទេសម្រាប់ក្រុងមួយនេះដោយបានធ្វើអោយទីក្រុងទទួលរងការលិចលង់យ៉ាងខ្លាំង។ទន្ទឹមនឹងនេះអាជ្ញាធរក្រុងព្រះសីហនុសូមអោយបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់បំផុតចំពោះសុវត្តិភាពជីវភាពរស់នៅក៏ដូចជាបញ្ហាចរន្តអគ្គីសនីអាចមានការឆក់ខ្សែរភ្លើងឬគ្រោះថ្នាក់ផ្សេងដែលបណ្តាលមកពីទឹកលិចនេះ។

   បើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានអោយដឹងថាកំរិតទឹកភ្លៀងដែលទទួលបាននៅក្រុងព្រះសីហនុបានកើនឡើងដល់២៧២មីលីម៉ែត្រចាប់ពីម៉ោង៧ព្រឹកថ្ងៃទី០៨រហូតដល់ម៉ោង៧ព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០១៩២២៤មីលីម៉ែត្រពីម៉ោង០៧យប់ថ្ងៃទីដល់ម៉ោងព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០១៩។ក្នុងស្ថានភាពបែបនេះបានធ្វើឲ្យតំបន់មួយចំនួននៅក្រុងព្រះសីហនុត្រូវបានគំរាមកំហែងដោយទឹកភ្លៀង

    មន្ត្រីដដែលបានបញ្ជាក់ថាធាតុអាកាសបែបនេះយើងពុំធ្លាប់មានទេនៅទេនៅក្នុងក្រុងព្រះសីហនុដោយកាលពីឆ្នាំ២០០៧យើងមានម្ដងគឺភ្លៀងមិនយូរដូច្នេះទេភ្លៀង១ម៉ោងជាងកម្រិត៨១មីលីម៉ែត្រ

កាលនោះជនលិចដែរក៏ប៉ុន្តែមិនលិចខ្លាំងដូចរបៀបនេះទេ

    បើយោងតាមផេករបស់លោកស្រីអ៊ូរធីតាពៅភរិយាលោកគួចចំរើនអភិបាលខេត្តព្រះសីហនុបានបង្ហោះសារថាសូមចូលរួមរំលែកក្តីលំបាករបស់បងប្អូនដែលធ្វើដំណើរតាមផ្លវអូ១ផងភ្លៀងនេះធ្វើបាបពេកហើយ។សូមបងប្អូនមានការប្រុងប្រយត្ន័អោយខ្ពស់បំផុតចំពោះសុវត្តិភាពជីវភាពរស់នៅរបស់បងប្អូនដូចជាបញ្ហាចរន្តអគ្គីសនីអាចមានការឆក់ខ្សែរភ្លើងឬគ្រោះថ្នាក់ផ្សេងដែលបណ្តាលមកពីទឹកលិច!

 

អត្ថបទដែលជាប់ទាក់ទង