ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះវិហារ​ចុះពិនិត្យ ការជួសជុល បណ្តោះអាសន្នផ្លូវ១ខ្សែរនៅក្នុងឃុំរក្សាស្រុករវៀងដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង

211

ខេត្តព្រះវិហារ៖លោកប្រាក់សុវណ្ណអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ​ ​បានដឹកនាំក្រុមការងារចុះពិនិត្យការជួសជុលបណ្តោះអាសន្នផ្លូវ១ខ្សែរនៅក្នុងភូមិរំដោះឃុំរក្សាស្រុករវៀងខេត្តព្រះវិហារដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីចុងខែកក្កដាឆ្នាំ២០១៩កន្លងមកនេះដើម្បីជម្រុញអោយការដ្ឋាននេះដំណើរការទៅបានលឿនជូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។

   មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្ររះវិហារបានអោយដឹងថានៅព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០១៩នេះលោកប្រាក់សុវណ្ណអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ​ ​បានដឹកនាំក្រុមការងាររួមមានប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តនិងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀតផងដែរដេីម្បីចុះពិនិត្យការជួសជុលបណ្តោះអាសន្នផ្លូវ១ខ្សែរដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២៩៣០ខែកក្កដាឆ្នាំ២០១៩កន្លងមកនេះក្នុងភូមិរំដោះឃុំរក្សាស្រុករវៀងខេត្តព្រះវិហារ។

   នៅក្នុងឱកាសនោះលោក​​ ប្រាក់សុវណ្ណបានមានប្រសាសន៍ធ្វើការកោតសរសើរដល់អង្គភាពពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់គិតគូរដោះស្រាយចំពោះបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ជជាមួយគ្នានោះលោកអភិបាលខេត្តព្រះវិហារបានសំដែងនូវការកោតសរសើរដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តដែលបានអនុវត្តតួនាទីភារកិច្ចបានទាន់ពេលវេលាតាមការណែនាំរបស់អជ្ញាធរខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង