ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារ ខ្សែទឹកខាងលើ នៃ​ទន្លេ ស្រែពក មាន​ភ្លៀង​ធ្លាក់​ខ្លាំង គ្រប់​តំបន់ បាន​បន្ត​កើនឡើង ទំនប់វ៉ារីអគ្គិសនីសេសានេ​សាន 2 និង​បើកទ្វារ​ទំនប់​បង្ហៀរ​បង្ហូរទឹក នៅម៉ោង៨យប់នេះ

65

ស្ទឹងត្រែង៖ បើតាមរយៈគណនីហ្វេសប៊ុករបស់លោក ខៀវ កញ្ញា​រិ​ទ្ធិ បាន​សរសេរ​ថា “​ខ្ញុំបាទ​សូម​គោរព​រាយ​ការ​ណ៍ជូនលោករដ្ឋមន្ត្រី ស្តី​ពី ផែនការ​ក្នុង​ការ​ប្រ​តិ ប​ត្តិ​ការ​បើក​ច្រក​ទ្វារ​ទំនប់​បង្ហៀរ វ៉ា​រី​អគ្គី​ស​នី​សេសាន ក្រោម​ពីរ ដោយសារ ខ្សែទឹកខាងលើ នៃ​ទន្លេ ស្រែពក មាន​ភ្លៀង​ធ្លាក់​ខ្លាំង គ្រប់​តំបន់ បាន​បន្ត​កើនឡើង នៃលំហូរទឹកឥតឈប់ឈរ មក​ដល់​ផ្នែក​ខាងក្រោម ។
នៅ​ថ្ងៃ​ទី 9 ខែ សីហា ឆ្នាំ 2019 វេលា​ម៉ោង 8 យប់ ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន 2 និង​បើកទ្វារ​ទំនប់​បង្ហៀរ​បង្ហូរទឹក 1800 ម៉ែត្រគូប ក្នុង​មួយ​វិនាទី បួ​ក​រួម​ទាំង​ច្រក​ទ្វា​ទូរ​ប៊ិ​ន​2000 ម៉ែត្រគូប ក្នុង​មួយ​វិនាទី ។ តាម​ការ​រំពឹង​ទុក​លំហូរ​ទឹក​អាច កើនឡើង​ជាង​4000​ម៉ែត្រគូប ក្នុង​មួយ​វិនាទី ។
ផ្នែក​ខាងលើ ក្នុង​ការ​បើក​ច្រក​ទ្វារ​ទំនប់​បង្ហៀរ ក្រុមហ៊ុន បាន​ផ្ញើ​របាយការណ៍​ជូនដំណឹង តាម​រយៈសារអ៊ី​ម៉ែ​ល ជូន អគ្គិសនី​ជាតិ​កម្ពុជា ក្រសួង​រ៉ែ​និង​ថា​មពល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​រួច​ហើយ ។ សេចក្តី​ដចក្តីដូចបានគោរពជូនខាងលើសូមលោក មេត្តា​ទទួលទាន​ជ្រាប​ជា របរបាយការណ៍ ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំបាទ អ៊ុ​ក ធា​វី ។ គោរព​ជូន​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែង​”៕

អត្ថបទដែលជាប់ទាក់ទង