ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូអាយ ធី អេហ្វបង្ហាញពីអ្នកខ្លាំងដែល ទៅចូលរួមប្រកួតជើងឯកពិភពលោក

77

​ភ្នំពេញ៖សហព័ន្ធកីឡាតេក្វាន់ដូអាយ ធី អេហ្វ(International Taekwondo Federation)កម្ពុជាបានបង្ហាញ ពីសមាសភាពកីឡាករ កីឡាការិនីរបស់ខ្លួនចំនួន១៦រូប កាលពីល្ងាចថ្ងៃទី៩សីហាដែលត្រូវទៅចូលរួមប្រកួតជើងឯកពិភាពលោកលើកទី១៤ នៅទីក្រុងប្លូវឌីវ(Plovdiv)ប្រទេសបុលហ្គារី ។​ក្នុង សន្និសីទកាសែតនារសៀលថ្ងៃទី៩សីហាលោកកែវ រ៉េមីប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយ ធីអេហ្វកម្ពុជាបានបញ្ជាក់ឲ្យដឹងថាកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចំនួន១៦រូបទៅចូលរួមប្រកួតដែលក្នុងនោះមាន កីឡាករជម្រើសជាតិ៧រូប និង​កីឡាការិនីជម្រើសជាតិ១រូប ។ក្រៅពីនោះមានកីឡាករថ្នាលចំនួន៧រូប​និង កីឡាការិនីថ្នាលចំនួន១រូបដែរ ។

​ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៤ដលថ្ងៃទី៣០សីហា ។ប្រមុខតេក្វាន់ដូអាយ ធី អេហ្វ រូបនេះបានបង្ហាញពីការជឿជាក់ថា កម្ពុជានឹងដណ្ដើមបានចំណាត់ថ្នាក់ល្អទោះបីការប្រកួតនេះយ៉ាងហោចណាស់ក៏មានប្រទេសជាង៧០ក្នុងពិភពលោកចូលរួមក៏ដោយ ។

​ទោះបីលោកមានជំនឿចិត្តលើវិញ្ញាសាប្រយុទ្ធត្រឹមតែ៧០ភាគរយក៏ពិតមែនតែសម្រាប់វិញ្ញាសាមេគុន ការសំដែងបច្ចេកទេសពិសេសលោកមានជំនឿចិត្តខ្កលាំងណាស់ ។លោកនិយាយដោយកំប្លែងតែបង្កប់ដោយការពិតថាយើងទៅវ៉ៃគេមិនមែនទៅឲ្យគេវ៉ៃនោះឡើយ ។

​លោកលើកហេតុផលថាកាលពីប្រកួតជើងឯកពិភពលោកនៅទីក្រុងព្យុងយ៉ាងប្រទេសកូរេខាងជើងក្នុង ​ចំណោមប្រទេសជាង៧០ដែលចូលរួមកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ១០ គឺលើប្រទេសជាង៦០ទៀត ។សូម​បញ្ជាក់ថាតេក្វាន់ដូអាយ ធី អេហ្វគឺជាក្បាច់គុនរបស់ប្រទេសកូរេខាងជើងដែលមានអាយុកាលជាង៥០ឆ្នាំមក​ហើយ ។ពេលនេះប្រកួតយក្រៅប្រទេសកូរេខាងជើងដែលជាម្ចាស់ក្បាច់គុនកម្ពុជានឹងធ្វើបានកាន់តែល្អ ។

​ជាមួយនឹងការបង្ហាញពីសមាសភាពកីឡាករកីឡាការិនីដែលត្រូវទៅចូលរួមប្រកួតនោះសហព័ន្ធកីឡាតេក្វាន់ដូអាយ ធី អេហ្វកម្ពុជាក៏បានគល់សញ្ញាប័ត្របញ្ជាក់ពីដាន់(កម្រិតខ្សែក្រវាត់)ថ្នាក់ពីភពលោកដល់កីឡាករ
​កីឡាការិនីរបស់ខ្លួនចំនួន៣៣រូបដែលក្នុងនោះមានមួយរូបបានទទួលកម្រិត៥ដាន់ក្រៅពីនោះមានកម្រិត៤ដាន់៣ដាន់២ដាន់ និង​១ដាន់ទៀផង ។

​លោកRe Chol Nam ដែលជាគ្រូធំជនជាតិកូរេខាងជើងនោះបានអៃអាងថាលោកបានត្រៀមខ្លួនល្អណាស់​ដោយឲ្យពួកគេបង្កើនពេលវេលាហ្វឹកហាត់ដោយហាត់ទាំងបច្ចេកទេស និង កម្លាំង ។

អត្ថបទដែលជាប់ទាក់ទង