លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវលិចទឹក នៅខេត្តព្រះសីហនុ
ការចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវលិចទឹកនៅខេត្តព្រះសីហនុ ក្រោមការអញ្ជើញចូលរួមរបស់
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនរគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១០ខែសីហានេះ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបាន ប្រាប់ឱ្យដឹងនៅក្នុងពេលកំពុងដឹកនាំក្រុមការងារបន្តបើកផ្លូវទឹកឱ្យបានធំដើម្បីឱ្យទឹកហូរលឿននៅ ក្នុងភូមិសាស្ត្រអូរអាចម៍មឹកនាព្រលឹមព្រឹកថ្ងៃទី១០ ខែសីហាថា ចរាចរនៅលើផ្លូវជាតិលេខ៤បានបើកឱ្យដំណើរការវិញហើយកាលពីម៉ោងប្រមាណជា ១០យប់ថ្ងៃទី៩សីហា តែកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលវាលរេញ ដល់ស្ពានកំពង់ស្មាច់ ត្រូវបានបិទជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី១០សីហានេះ។ កាលពីយប់ថ្ងៃ៩សីហា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានបន្ថែមគ្រឿងចក្រធុនធ្ងន់ចំនួនពីរគ្រឿងទៀត ដើម្បីជួយអន្តរាគមន៍បើកផ្លូវទឹកឱ្យហូរបានលឿន ដែលមកដល់ពេលនេះ ក្រសួងធនធានទឹក បានបញ្ជូនគ្រឿងចក្រធុនធ្ងន់ដល់ចំនួន៥គ្រឿង ហើយមកជួយអន្តរាគមន៍ បញ្ហាជំនន់ទឹកភ្លៀង នៅក្រុងព្រះសីហនុ៕