ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អស់អីនិយាយហើយ ពលរដ្ឋរំពឹងអីទៀត បើសូម្បីតែ​ម៉ូតូប៉ូលិស ទុក​នៅ​ក្បែរក្លៀ​ក ក៏​ត្រូវលោក​ចោរលួចទៅបាត់

61

ភ្នំពេញ៖ លោក ឡុច លីណា ព្រះនាម១៨អូ មន្រ្តី​នគរបាលប៉ុស្តិ៍ទំនប់ទឹក បាន​រៀបរាប់អ្នកសារព័ត៌មានថា ឲ្យ​ជួយផ្សាយគាត់ផង គាត់អត់មានលទ្ធភាពទិញអាថ្មីទៀតទេ ហើយម៉ូតូ ដែលចោរលួចយកទៅបាត់នោះ ពាក់ផ្លាកលេខភ្នំពេញ 1HR-3424 គឺគាត់បង់រំលោះដោយញីសឈាម យកមកជិះប៉ុណ្ណោះ។

ហេតុការណ៍ចោរលួចម៉ូតូមន្រ្តីប៉ូលិសខាងលើនេះ កើតឡើងកាលពីវេលាម៉ោងជាង២ទៀបភ្លឺឈានចូលថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចលើចិញ្ចើមផ្លូវ ម៉ៅសេទុងកែងផ្លូវ១៩៣ ស្តុបទួលស្វាយព្រៃ។

លោក ឡុច លីណា បានរៀបរាប់​បន្តថា បន្ទាប់ពីម៉ូតូធំ ដែលជិះប្រដេញ និងល្បាតទាំងយប់ទាំងថ្ងៃរបស់ អង្គភាពខូចម៉ាស៊ីនយកទៅឲ្យជាងជួសជុល លោកបាន​យកម៉ូតូផ្ទាល់ខ្លូនម៉ាក ហុងដាឌ្រីម (Dream) មកជិះល្បាតការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អស់ជាច្រើនម៉ោង រួចក៏ចូលគោលដៅវិញ នៅចំណុចលើចិញ្ចើមផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ ស្តុបទួលស្វាយព្រៃ ដោយទុកម៉ូតូជាប់ប៉ៅអ៊ី​ដូចសព្វដង ហើយបាន​សម្រាកលើប៉ៅអ៊ី ដើម្បីតម្រង់ខ្នងបន្តិច មិនដឹងថា ភ្លេចដកសោទេ ហើយក៏ដេកលង់លក់មួយភាំង ស្រាប់តែឮសឡេង បញ្ឆេះម៉ូតូ ក៏ភ្ញាក់ដឹងខ្លួន ស្ទុះងើបមើល ឃើញជនសង្ស័យជិះម៉ូតូយ៉ាងលឿនទៅបាត់តែម្ដង។

ស្រ្តីជាប្រពន្ធរបស់បង១៨អូ បានរៀបរាប់លើ ហ្វេសប៊ុកថា ” វាជាកម្លាំងញើសឈាមរបស់គាត់ ដោយប្រឹងទាំងយប់ទាំងថ្ងៃទាំងក្តៅទាំងរងា ឥឡូវត្រូវបានចោរលួចបាត់ទៅហើយ” ៕

អត្ថបទដែលជាប់ទាក់ទង