ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកលូ៥ មកដល់ ពេលនេះ ការដ្ឋានទាំងមូលបានបញ្ចប់ហើយនឹងដាក់អោយដំណើរការនាពេលឆាប់ៗនេះ

61
ភ្នំពេញ៖ ស្ថានីយបូមទឹកលូ៥ គឺជាស្ថានីយបូមទឹកថ្មីមួយទៀតក្នុងចំណោយស្ថានីយជាច្រើនទៀត ដែលរដ្ឋបាលរាជធានីភ្នំពេញបាន ស្ថាបនាឡើង ដើម្បីបូមទឹករំដោះការលិចលង់ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយមកដល់ពេលនេះ ការដ្ឋានទាំងមូលបានបញ្ចប់ហើយនឹងដាក់អោយដំណើរការនាពេលឆាប់ៗនេះ។
  មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា គិតត្រឹមថ្ងៃ១០ សីហា ២០១៩នេះ
ស្ថានីយ៍បូមទឹកលូ ៥ ដែលជាស្ថានីយ៍ថ្មី មួយទៀតបានសាងសង់រួចរាល់ នឹងដាក់អោយដំណើរការនាពេលខាងមុខនេះ។
ស្ថានីយ៍នេះ មានសមត្ថភាពបូមទឹក ៨ម៉ែត្រគូបក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅផ្លូវ ដួង ងៀប ផ្លូវណ័រប្រ៊ីត ផ្លូវវេងស្រេង តំបន់ភូមិសាស្ត្រខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
    គួរបញ្ជាក់ថា ការដ្ឋានស្ថាបនាស្ថានីយបូមទឹកលូ៥ ត្រូវបានបើកការដ្ឋានស្ថាបនាកាលថ្ងៃទី១៦ មីនាឆ្នាំ២០១៨ក្រោមវត្តមានលោក ឃួង ស្រេង  អភិបារាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅចំណុចមុំបី ចំណុចប្រសព្វ៣ខណ្ឌ គឺខណ្ឌមានជ័យ ពោធិសែនជ័យនិងខណ្ឌដង្កោ។
   ស្ថានីយបូមទឹកលូ៥នេះ គឺជាទីតាំងយុទ្ធសាស្ត្រមួយ ក្នុងការបូមទឹកចេញពីតំបន់ខាងកើតព្រលានយន្តហោះ តំបន់ចោមចៅ តំបន់ត្រពាំងថ្លឹង ភូមិគោកបញ្ជាន់ តំបន់ផ្សារស៊ិនជូរីផ្លាហ្សា តំបន់ថ្មគោល ផ្លូវ២០០៤ និងមួយផ្នែកទៀតពីសង្កាត់ទឹកថ្លា ខាងត្បូងមហាវិថីសហព័ន្ធរុស្សុី ដែលមានទំហំផ្ទៃរងទឹកភ្លៀងរហូតដល់១០២៨ហិកតា។
   គួរបញ្ជាក់ទៀតថា ស្ថានីយបូមទឹកលូ៥ សាងសង់ឡើងជាអគារថ្មី មានបណ្តោយ១៨,៩ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ បំពាក់បំពង់បូមទឹក៤គ្រឿង ក្នុងនោះ បំពង់មុខកាត់៨តឹក២គ្រឿងនិងបំពង់មុខកាត់១ម៉ែត្រចំនួន២គ្រឿង ដែលអាចមានសមត្ថិភាពបូមទឹកបាន៥ម៉ែត្រគុប ក្នុងមួយវិនាទីនិងស្មើនិង
២៨៨០០ម៉ែត្រគុប ក្នុង១ម៉ោង៕
អត្ថបទដែលជាប់ទាក់ទង