ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ និងរងរបួសធ្ងន់២នាក់

62

​សៀមរាប​ ៖​ ម៉ូតូ​២​គ្រឿង​បុក​គ្នា​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៣​នាក់​និង​រង​របួសធ្ងន់​២​នាក់​ កាលពី​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៦​និង​៣០​នាទី​ ត្រង់​ចំណុច​ខាងកើត​ស្ពាន​អង្គរ​ ៤០០​ម៉ែត្រ​ ភូមិ​ក្រ​វ៉ា​ន់​ សង្កាត់​ នគរធំ​ក្រុង​សៀមរាប​ លើ​កំណាត់​ផ្លូវ​វង់​តូច​ពី​ចំបក់​កំណប់​ ទៅ​ស្រះស្រង់​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​មាន​ម៉ូតូ​ម៉ាក​ ZOOMER.​ X​ ពណ៌​ ស​ លាយ​ទឹកក្រូច​ ស្លា​កក​លេខ​សៀមរាប​ 1Z-​ 7242​ បើកបរ​ដោយ​ឈ្មោះ​ ហ៊ុយ​ តៅ​ហួរ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ នៅ​ភូមិ​ធ្លោ​ក​អណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ មាន​ដឹក​មនុស្ស​ម្នាក់​ឈ្មោះ​ ហ៊ាន​ ម៉េ​ង​លី​ហូ​វ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ នៅ​ភូមិ​ធ្លោ​ក​អណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ បើក​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​ ធុន​C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CE-​ 7784​ បើកប​ឈ្មោះ​ លី​ យ៉ែ​ង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​ជ្រៃ​ ឃុំ​សន្លុង​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​ ដែល​មាន​ដឹក​ព្រះសង្ឃ​ចំនួន​ ២​អង្គ​ ។​
​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ ព្រះសង្ឃ​ទាំង​២​អង្គ​នោះ​មាន​ ៖​
១/​ព្រ​នាម​ ម៉េ​ង​ ចិន្តា​ ព្រះ​ជន្ម​ ១៥​វស្សា​ គង់នៅ​វត្ត​ប្រាសាទបន្ទាយក្តី​ រង​របួសធ្ងន់​ និង​
២-​ព្រះ​នាម​ ហ៊​ន់​ យុក​ ព្រះ​ជន្ម​២២​វស្សា​ គង់នៅ​វត្ត​ប្រាសាទបន្ទាយក្តី​ រង​របួសធ្ងន់​ និង​ខូចខាត​ម៉ូតូ​ធ្ងន់​ទាំង​២​គ្រឿង​ ។​
​តាម​ការ​សន្និដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ ZoomerX​ ល្បឿន​លឿន​ ។​

​ក្រោយ​កើតហេតុ​ កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​និង​ធ្វើការ​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​ ដកហូត​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ ។​ ចំណែក​អ្នក​រង​របួស​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ក្នុង​ខេត្តសៀមរាប​ រីឯ​សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង