ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាតិលេខ៧៦​ (ខេត្តរតនគិរី)​ ត្រូវបានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន

46

នាថ្ងៃទី​១០​ សីហា​ ឆ្នាំ២០១៩​ ផ្លូវជាតិលេខ៧៦​ ចន្លោះគីឡូម៉ែត្រពី Pk271+200​ ទៅ​ Pk271+850​ ត្រូវបានផ្អាកចរាចរណ៍បណ្ដោះអាសន្ន​ ដោយសារតែ​ រងគ្រោះដោយទឹកហូរកាត់ផ្លូវ​ ដែលមានប្រវែង៦៥០ម​ លេីសពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៩ ប្រវែង 50ម។​ ចំណែកកំពស់ទឹកហូរ 0.95ម៉ែត្រ លើសពីម្សិលមិញ 0.15ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលេី​នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន​ និងយោគយល់អធ្យាស្រ័យ៕

អត្ថបទដែលជាប់ទាក់ទង